ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា ស្នើ សឹង្ហបុរី ជួយទិញផលិតផលកសិកម្មពីកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 15
កម្ពុជា ស្នើ សឹង្ហបុរី ជួយទិញផលិតផលកសិកម្មពីកម្ពុជា កម្ពុជា ស្នើ សឹង្ហបុរី ជួយទិញផលិតផលកសិកម្មពីកម្ពុជា

រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូនលោកស្រីឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំនៅកម្ពុជា ដែលទើបទទួលការតែងតាំងថ្មី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងជំនួប ក្រសួងបានស្នើសុំឱ្យភាគីសឹង្ហបុរី ជួយសម្របសម្រួលជាមួយក្រុមហ៊ុនសឹង្ហបុរី ក្នុងការនាំចូលផលិតផលកសិកម្មចេញពីកម្ពុជា។

កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ លោកប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសឹង្ហបុរី ជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួប ឯកឧត្តមរដ្ឋមន្រ្ដី និងលោកជំទាវអគ្គរដ្ឋទូតបានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា អំពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ក៏ដូចជាពាណិជ្ជកម្មក្នុងតំបន់៕

អត្ថបទទាក់ទង