ខ្មែរប៉ុស្ដិ៍ Close

ជប៉ុនផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណជាង ៣លានដុល្លារ ដល់កម្ពុជាសម្រាប់អនុវត្តគម្រោង អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ក្នុងឆ្នាំ២០២១

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 44
ជប៉ុនផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណជាង ៣លានដុល្លារ ដល់កម្ពុជាសម្រាប់អនុវត្តគម្រោង អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ក្នុងឆ្នាំ២០២១ ជប៉ុនផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណជាង ៣លានដុល្លារ ដល់កម្ពុជាសម្រាប់អនុវត្តគម្រោង អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ក្នុងឆ្នាំ២០២១

រដ្ឋាភិបាលជប៉ុន នឹងផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៣៦២លានយ៉េន (ប្រមាណ ៣,៣១លានដុល្លារអាម៉េរិក) សម្រាប់អនុវត្តន៍គម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» ក្នុងឆ្នាំ២០២១។ នេះបើយោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ឱ្យដឹងថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោកមិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៣៦២ លានយ៉េន (ប្រមាណ ៣,៣១ លានដុល្លារអាម៉េរិក) សម្រាប់អនុវត្តន៍គម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» ក្នុងឆ្នាំ២០២១នេះ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២១ នៅទីស្ដីការក្រសួងការបរទេស។

សម្រាប់ហិរញ្ញប្បទានឥតសំណងដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ដល់ការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាជួយពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ៕

អត្ថបទទាក់ទង