ខ្មែរប៉ុស្ដិ៍ Close

ឯកអគ្គរាជទូតជប៉ុនថ្មី បង្ហាញភាពសប្បាយរីករាយយ៉ាងក្រៃលែងដែលបានមកកាន់កម្ពុជាដែលជាមិត្តជិតស្និទ្ធ របស់ជប៉ុន

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 96
ឯកអគ្គរាជទូតជប៉ុនថ្មី បង្ហាញភាពសប្បាយរីករាយយ៉ាងក្រៃលែងដែលបានមកកាន់កម្ពុជាដែលជាមិត្តជិតស្និទ្ធ របស់ជប៉ុន ឯកអគ្គរាជទូតជប៉ុនថ្មី បង្ហាញភាពសប្បាយរីករាយយ៉ាងក្រៃលែងដែលបានមកកាន់កម្ពុជាដែលជាមិត្តជិតស្និទ្ធ របស់ជប៉ុន

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនថ្មី ដែលទើបមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១ខែ កញ្ញា បានសម្ដែងសេចក្ដីសប្បាយរីករាយយ៉ាងក្រៃលែង ចំពោះការដល់ប្រទេសកម្ពុជា ដែលជាមិត្តជិតស្និទ្ធ របស់ប្រទេសជប៉ុន និងជាប្រទេស ដែលមានវប្បធម៌ដ៏អស្ចារ្យ។ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនថ្មី ទើបតែមកដល់ប្រទេសកម្ពុជា បានឲ្យដឹងតាមបបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២ កញ្ញានេះថា «ជម្រាបសួរ! ខ្ញុំបាទ មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា។ ខ្ញុំទើបតែមកដល់ ប្រទេសកម្ពុជាកាលពីម្សិលមិញ។ ខ្ញុំមានកិត្តិយស និងសប្បាយរីករាយយ៉ាងក្រៃលែង បានមកកាន់ប្រទេសកម្ពុជា ដែលជាមិត្តជិតស្និទ្ធ របស់ប្រទេសជប៉ុន និងជាប្រទេស ដែលមានវប្បធម៌ដ៏អស្ចារ្យ។ ខ្ញុំទន្ទឹងរង់ចាំជួបជាមួយ លោក លោកស្រី ក្មួយៗ និងទស្សនាទីកន្លែងនានា នៅប្រទេសកម្ពុជា»។

សូមបញ្ជាក់ថា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ត្រូវបានតែងតាំង ជាឯកអគ្គរាជទូតជប៉ុនថ្មី ប្រចាំប្រទេសកម្ពុជា បន្តពីលោក ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ ដែលចប់អាណត្តិ៕

អត្ថបទទាក់ទង