ខ្មែរប៉ុស្ដិ៍ Close

វ៉ាក់សាំងស៉ីណូហ្វាម ចំនួន ១លានដូសទៀត បានដឹកពីចិន មកដល់កម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1292
វ៉ាក់សាំងស៉ីណូហ្វាម ចំនួន ១លានដូសទៀត បានដឹកពីចិន មកដល់កម្ពុជាវ៉ាក់សាំងស៉ីណូហ្វាម ចំនួន ១លានដូសទៀត បានដឹកពីចិន មកដល់កម្ពុជា

នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ វ៉ាក់សាំងស៊ីណូហ្វាម របស់ចិន ចំនួន ១លានដូសបន្ថែមទៀត ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាល បានដឹកមកដល់កម្ពុជាហើយ។ នេះបើតាមការបញ្ជាក់ពីលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល។

នៅក្នុងខែសីហា ខាងមុខនេះ វ៉ាក់សាំងចំនួន ៤លានដូសទៀត ក៏នឹងដឹកពីចិន មកដល់កម្ពុជាផងដែរ។ វ៉ាក់សាំង ដែលកម្ពុជាទទួលបាន គឺជាការសម្រេចផែនការរបស់កម្ពុជា ដែលរកវ៉ាក់សាំងឱ្យបាន ២០លានដូស ដេីម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ១០លាននាក់។

គិតត្រឹមថ្ងៃទី២០ ខែកក្កដា កម្ពុជាសម្រេចបាននូវការ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជាង ៦លាននាក់រួចហើយ ដែលស្មើនឹងប្រមាណជា ៦៣.៣៤% ធៀបនឹងគោលដៅចំនួន ១០លាននាក់។

អត្ថបទទាក់ទង