ខ្មែរប៉ុស្ដិ៍ Close

ប្រជាពលរដ្ឋចូលមកខេត្តសៀមរាបតាមផ្លូវជាតិលេខ៦ តាមចក្រចូលមកពីខេត្តកំពង់ធំ មានការថយចុះជាងមុន

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 5
ប្រជាពលរដ្ឋចូលមកខេត្តសៀមរាបតាមផ្លូវជាតិលេខ៦ តាមចក្រចូលមកពីខេត្តកំពង់ធំ មានការថយចុះជាងមុន ប្រជាពលរដ្ឋចូលមកខេត្តសៀមរាបតាមផ្លូវជាតិលេខ៦ តាមចក្រចូលមកពីខេត្តកំពង់ធំ មានការថយចុះជាងមុន

លោក​ ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង ខេត្តសៀមរាប ដែលបានប្រចាំការនៅ ប៉ុស្តិ៍ត្រួតពិនិត្យសុខភាពបឋមនៅព្រំប្រទល់ខេត្តសៀមរាបជាមួយខេត្តកំពង់​ធំ បានឱ្យដឹងនៅ រសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះថា នៅក្នុងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ អាជ្ញាធរខេត្តសៀមរាប បានត្រួតពិនិត្យសុខភាពបឋម សម្រាប់ប្រជាពលរដ្ឋចូលមកខេត្តសៀមរាប នៅព្រំប្រទល់ខេត្តសៀមរាប ជាមួយខេត្តកំពង់ធំ គឺបានចំនួន២៧៣១នាក់ ក្នុងនោះ ស្កែន QR Code Stop COVID-19 បានចំនួន៧៣៩នាក់។ ក្នុងចំណោមប្រជាពលរដ្ឋទាំងនោះ មិនទាន់ឃើញមានជនណាម្នាក់សង្ស័យពាក់ព័ន្ធកូវីដ-១៩ ហើយត្រូវឱ្យធ្វើចត្តាឡីស័កនៅឡើយទេ។

លោកអភិបាលស្រុកបាន​បញ្ជាក់ថា សម្រាប់ថ្ងៃទី១១ ខែមីនានេះ គិតត្រឹម រសៀលថ្ងៃទី១១ ខែមីនានេះ ស្ថានភាពប្រជាពលរដ្ឋចូលមកខេត្តសៀមរាប តាមផ្លូវជាតិ លេខ៦ តាមចក្រមកពីខេត្តកំពង់ធំមានការថយចុះជាងមុន កត្តាទាំងនេះអាចបណ្តាលមក ពីប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ជាងមុន ហើយមិនហានចេញដើរ ដោយសារការរីក រាលដាលនៃមេរោគកូវីដ-១៩ កាន់តែខ្លាំង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ឯកត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានសម្រេចដាក់ចេញវិធានការត្រួត ពិនិត្យសុខភាពបឋមនៅចំណុចព្រំប្រទល់ស្រុកជីក្រែង ខេត្តសៀមរាប និងស្រុកស្ទោង ខេត្តកំពង់ធំ។ ការដឹកទំនិញ និងប្រជាពលរដ្ឋ អាចធ្វើដំណើរឆ្លងកាត់បានជាធម្មតា ដោយមិនមានការហាមឃាត់នោះឡើយ ដោយគ្រាន់តែមានការត្រួតពិនិត្យសុខភាពបឋម ដោយមិនមានតម្រូវឱ្យធ្វើចត្តាឡីស័ក លើកលែងតែករណីសង្ស័យ។ ក្នុងនោះក្រុម ការងារក៏បានដាក់ដំណើរត្រួតពិនិត្យសុខភាពបឋម និងស្រង់ស្ថិតិ នៅចំណុចព្រំប្រទល់នេះ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ព្រមណែនាំឱ្យអនុវត្តន៍ស្កែន QR Code Stop COVID-19 “ទប់ស្កាត់ ជំងឺកូវីដ-១៩”ផងដែរ៕