ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធររាជធានីភ្នំពេញ៖ ការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ គ្រោងនឹងអនុវត្តន៍នាពេលឆាប់ៗនេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៥ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 49
អាជ្ញាធររាជធានីភ្នំពេញ៖ ការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ គ្រោងនឹងអនុវត្តន៍នាពេលឆាប់ៗនេះ អាជ្ញាធររាជធានីភ្នំពេញ៖ ការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ គ្រោងនឹងអនុវត្តន៍នាពេលឆាប់ៗនេះ

អាជ្ញាធររាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ បានបន្តកិច្ចប្រជុំរបស់ខ្លួនលើផែនការត្រួត ពិនិត្យការផ្តល់ការព្យាបាលអ្នកជំងឺកូវីដ-១៩នៅតាមផ្ទះ ដើម្បីឱ្យដំណើរការនៃការព្យាបាល នៅតាមផ្ទះនេះ មានគុណភាព និងសុវត្ថិភាព ដែលអាចទទួលយកបាន ខណៈអ្នកជំងឺលើស លុបចង់ឱ្យមានការព្យាបាលតាមផ្ទះនេះ។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ តាមរយៈ Video Conference ក្រោមវត្តមានលោក កើត ឆែ អភិបាលរងរាជធានី ភ្នំពេញ និងលោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល។

លោក ង៉ូវ កាង បានមានប្រសាសន៍ថា យើងបានឃើញថា ក្នុងរយៈពេលពីរ សប្តាហ៍ចុងក្រោយនេះ ជំងឺកូវីដ-១៩ មិនមានការថមថយទេ តែបែរជាកើនឡើងខ្លាំងរហូតខ្វះ កន្លែងទទួលអ្នកជំងឺ។ ដូច្នេះហើយ ទើបយើងបង្កើតឱ្យមានជាការព្យាបាលជំងឺនៅ តាមផ្ទះ។ ការព្យាបាលនៅតាមផ្ទះនេះជារឿងល្អមួយ។ ប៉ុន្តែអ្វីដែលសំខាន់នោះគឺការគ្រប់គ្រង និងមើលការខុសត្រូវ ដែលតម្រូវឱ្យអាជ្ញាធរមូលដ្ឋានជាអ្នកទទួលខុសត្រូវ។

អាជ្ញាធរខណ្ឌទាំង១៤ ជាអ្នកផ្តល់កិច្ចសហការជាមួយមន្ត្រីសុខាភិបាល និងក្រុម គ្រូពេទ្យស្ម័គ្រចិត្ត TYDA ដោយបង្កើតឱ្យមានទីបញ្ជាការស្រាល១កន្លែង ក្នុងមួយខណ្ឌ ដើម្បី ប្រចាំបញ្ជាអន្តរាគមន៍ជួយប្រជាពលរដ្ឋ ដែលត្រូវការឱ្យជួយដោយជំងឺកូវីដ-១៩ គឺនៅពេល មានបញ្ហាអ្វីមួយយើងជួយពួកគាត់ទាន់ពេលវេលាតែម្តង។

លោក កើត ឆែ បានបន្តថា ការបន្តកិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិភាក្សាឱ្យស៊ីសង្វាក់ គ្នារវាងអាជ្ញាធរជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធថាតើការបង្កើតឱ្យមានការ ព្យាបាលតាមផ្ទះ ហើយ យើងត្រូវអនុវត្តន៍ការជូនពួកគាត់បែបណា ដែលអាចឱ្យពួកគាត់ទទួលយកបាន។ ក្រោយពីពិភាក្សាត្រូវគ្នាហើយ យើងនឹងបន្តយកទៅផ្សព្វផ្សាយបន្តដល់មន្ត្រី សង្កាត់ ខណ្ឌ ហើយនៅពេលដែលអាជ្ញាធរខណ្ឌ សង្កាត់ បានយល់ពីការងារនេះហើយ ក្រុមការងារ នឹងធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីឱ្យសាធារណជនបានយល់ដឹងជាសាធារណៈ ជាមួយនឹងការជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យចូលរួមជាមួយអាជ្ញាធរផងដែរ។

សូមបញ្ជាក់ថា ការរៀបចំឱ្យមានការព្យាបាលអ្នកជំងឺកូវីដ-១៩តាមផ្ទះនេះ ធ្វើឡើង ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយការងារនេះរាជធានីភ្នំពេញបានឈានមួយ ជំហានទៅ មុខរួចហើយ ដែលមកដល់ពេលនេះមានអ្នកជំងឺប្រមាណជាង៣០០នាក់ហើយ ដែលកំពុង សម្រាកព្យាបាលនៅតាមផ្ទះ ពិសេសបងប្អូនអាជីវករផ្សារអូឡាំពិក៕

អត្ថបទទាក់ទង