ចំនួនទឹកប្រាក់ ដែលតារានីមួយៗបរិច្ចាគ ក្នុងទិវាពិភពលោក កាកបាទក្រហមអឌ្ឍចន្ទក្រហមឆ្នាំនេះ
សិល្បករខ្មែរជាច្រើនរូបបានបរិច្ចាគថវិកាផ្ទាល់ខ្លួនជួយដល់កាកបាទក្រហមកម្ពុជា ក្នុងទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា លើកទី១៥៥ ដែលបានប្រារព្ធឡើងព្រឹកមិញនេះ ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
សិល្បករដែលបានបរិច្ចាគថវិកាដល់កាកបាទក្រហម ទាំងនោះរួមមាន៖
- ឧកញ៉ា ឡេង ណាវ៉ាត់ត្រា ថវិកាចំនួន ១០០លានរៀល
- លោក ចៅ ច័ន្ទណារី ថវិកាចំនួន ២លានរៀល
- លោក ហេង ឡុង និង អ្នកនាងចន ច័ន្ទលក្ខិណា ថវិកាចំនួន ២ ០០០ ដុល្លារ
- លោក ខេមរៈ សិរីមន្ត ថវិកាចំនួន ១ ០០០ដុល្លារ
- លោក ព្រាប សុវត្ថិ ថវិកាចំនួន ៥០០ ដុល្លារ
- កញ្ញា ឱក សុគន្ធកញ្ញា ថវិកាចំនួន ៥០០ ដុល្លារ
- នាយ ពែកមី ថវិកាចំនួន ២៥០ដុល្លារ
ក្រៅពីនេះក៏នៅមានតារា និងសប្បរសជនជាច្រើនរូបទៀតបានចូលរូមក្នុងកម្មវិធីនេះ ដែលសរុបជាទឹកប្រាក់បាន ប្រមាណ ១៨ 0២៨ ៦៦៨ (១៨លាន ពីរម៉ឺន ប្រាំបីពាន់ ប្រាំមួយរយ ហុកសិបប្រាំបី) ដុល្លារអាមេរិក៕
ប្រភព៖ Sabay