ខ្មែរប៉ុស្ដិ៍ Close

អ្នក​តំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង ​រួមទាំង​កាកបាទ​ក្រហម​ស្រុក​រលាប្អៀរ នាំយកអំណោយជូនគ្រួសារ​រងគ្រោះ​ដោយសារ​ភ្លើងឆេះផ្ទះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 30

នៅ​ថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ ២០១៩​លោកស្រី​ កែ ច័ន្ទមុនី អ្នក​តំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង និង​ជា​អនុប្រធានកិត្តិយសសាខា រួម​ជាមួយ​នឹង​អនុសាខាកាកាបាទក្រហម​ស្រុក​រលាប្អៀរ​ និងសហការី បានចុះសួរសុខទុក្ខលោក ជួន ផល្លា ដែលត្រូវភ្លើងឆេះផ្ទះអស់ទាំងស្រុង ហើយ​ក្នុង​នោះ គោយន្ត ១គ្រឿង ម៉ូតូ ៣គ្រឿង និងសម្ភារៈមួយចំនួនធំក៏ត្រូវ​បាន​រង​ការខូតខាតទាំងស្រុង​ផងដែរ ដែល​ករណី​នេះ​ កើត​ឡើង​នៅភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​។

អនុសាខាកាកបាទក្រហមបានឧបត្ថម្ភមានអង្ករ ៥០គីឡូក្រាម មុង១ ភួយ១ ក្រម៉ា១ សារុង១ មី១កេស និងត្រីខ ១០កំប៉ុង និងតង់១ និងសម្ភារៈរបស់ព្រះគ្រូសង្ឃមនាបោ ហែម ឡូត ព្រះធម្មធរគណខេត្ត នឹងជាអនុប្រធានកិត្តិយស អនុសាខា បានឧបត្ថម្ភ ឃីតធំ១ ។

ដោយឡែកលោកបណ្ឌិត អ៊ុក រ៉ាប៊ុន លោកស្រី​ កែ ច័ន្ទមុនី លោក​ ហួត សារឹម បានចូលរួមជួយព្រមទាំង ក្រុមការងារថ្នាក់ខេត្ត ស្រុក ឃុំ ព្រះសង្ឃ សប្បុរសជន ដឹកនាំដោយ លោកស្រី​ កែ ច័ន្ទមុនី បាននាំយកនូវ គ្រឿងឧបភោគបរិភោគ និងថវិកាបន្ថែម​ ចំនួន​ ១,៣០០,០០០៛ ទៅជូនក្រុមគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះនេះផងដែរ ៕

អត្ថបទទាក់ទង