ខ្មែរប៉ុស្ដិ៍ Close

ក្រសួងអប់រំច្រានចោលនូវព័ត៌មានមិនពិតថា«ក្រសួងអប់រំសម្រេចបើកគ្រឹះស្ថានសិក្សាឡើងវិញនៅថ្ងៃទី០៧ ខែកក្ដដា ឆ្នាំ២០២១ »

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 1615
ក្រសួងអប់រំច្រានចោលនូវព័ត៌មានមិនពិតថា«ក្រសួងអប់រំសម្រេចបើកគ្រឹះស្ថានសិក្សាឡើងវិញនៅថ្ងៃទី០៧ ខែកក្ដដា ឆ្នាំ២០២១ »ក្រសួងអប់រំច្រានចោលនូវព័ត៌មានមិនពិតថា«ក្រសួងអប់រំសម្រេចបើកគ្រឹះស្ថានសិក្សាឡើងវិញនៅថ្ងៃទី០៧ ខែកក្ដដា ឆ្នាំ២០២១ »

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានច្រានចោលនូវព័ត៌មានដែលមិនពិតថា «ក្រសួងអប់រំសម្រេចបើកគ្រឹះស្ថានសិក្សា ឡើងវិញនៅថ្ងៃទី០៧ ខែកក្ដដា ឆ្នាំ២០២១ខាងមុខ» ។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះថា ក្រសួងអប់រំ នៅតែរក្សាជំហរបន្តផ្អាកគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅទូទាំងប្រទេស ។ ការបញ្ជាក់របស់ក្រសួងអប់រំបែបនេះ ធ្វើឡើងបន្ទាប់ពីផេកមួយបានប្រើប្រាស់ Logo ក្រសួងអប់រំ ដែលមានឈ្មោះថា បាក់ឌុប២០២១ ប្រកាសថា «ក្រសួងអប់រំសម្រេចបើកគ្រឹះស្ថានសិក្សាឡើងវិញនៅថ្ងៃទី០៧ ខែកក្ដដា ឆ្នាំ២០២១ » ។

លោកបន្ដថា ក្រសួងអប់រំ នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះផេកដែលផ្សព្វផ្សាយព័ត៌មានមិនពិត និងប្រើប្រាស់Logo ក្រសួងអប់រំ ដោយមិនមានការអនុញ្ញាត។ សំឡេង៖ «នេះជាព័ត៌មានក្លែងក្លាយ ការប្រើប្រាស់ឈ្មោះនិង logo ក្រសួងអប់រំ យុវជន និងកីឡាដោយមិនមានការអនុញ្ញាត ត្រូវប្រឈមមុខចំពោះច្បាប់ជាធរមាន»។

ក្រសួងអប់រំ យុវជននិងកីឡាបញ្ជាក់ថា ក្រសួងនៅតែរក្សាជំហរបន្តផ្អាកគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅទូទាំងប្រទេស ដើម្បីការពារសុវត្ថិភាព សុខភាពរបស់សិស្សានុសិស្ស ពីការឆ្លងជំងឺកូវីដ-១៩ ខណៈដែលជំងឺដ៏កាចសាហាវនេះ នៅតែបន្តផ្ទុះរាតត្បាត ធ្ងន់ធ្ងរដដែល៕

អត្ថបទទាក់ទង