ខ្មែរប៉ុស្ដិ៍ Close

    ពលករជាច្រើនចាកចេញពីប្រទេសថៃដោយឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យនៃខេត្តសុរិន្ទ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1689
    ពលករជាច្រើនចាកចេញពីប្រទេសថៃដោយឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យនៃខេត្តសុរិន្ទពលករជាច្រើនចាកចេញពីប្រទេសថៃដោយឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យនៃខេត្តសុរិន្ទ

    ពលករកម្ពុជាប្រមាណ ២០០ នាក់ បានវិលត្រឡប់ទៅកាន់ស្រុកកំណើតរបស់ពួកគេវិញតាមរយៈខេត្តសុរិន្ទ បន្ទាប់ពីរដ្ឋាភិបាលថៃបានសម្រេចបិទកន្លែងស្នាក់នៅក្នុងការដ្ឋាន សំណង់ទាំងអស់ក្នុងទីក្រុងបាងកកនិងក្នុងខេត្តចំនួន ៤ នៅភាគខាងត្បូងនៃប្រទេសនេះក្នុងរយៈពេល ៣០ថ្ងៃដើម្បីដោះ ស្រាយជាមួយនិងរលកទី ៣ នៃជំងឺរាតត្បាតកូវីដ-១៩ ។

    មន្ត្រីអន្តោប្រវេសន៍ ម្នាក់ប្រចាំនៅស្រុក Kap Choeng បាននិយាយថា ចំនួនពលករកម្ពុជាដែលត្រឡប់ទៅស្រុកកំណើតវិញបានកើនឡើងយ៉ាងគំហុក បន្ទាប់ពីមានបទបញ្ជាឱ្យបិទខ្ទប់នេះ។ ពួកគេភាគច្រើនជាអ្នកធ្វើការនៅក្នុងវិស័យសំណង់ដែល ភាគច្រើនត្រូវបានគេបញ្ឈប់ពីការងារ។

    លោកបាននិយាយថា ពួកគេទាំងនោះត្រូវបានសម្ភាសន៍និងធ្វើតេស្តរកមើលកូវីដ-១៩ មុនពេលដែលពួកគេត្រូវបានអមដំណើរដោយអាជ្ញាធរដើម្បីឱ្យប្រាកដថា ពួកគេមិនវង្វេងចេញពីផ្លូវដែលបានកំណត់។

    វិធានការណ៍ត្រួតពិនិត្យជំងឺឆ្លងត្រូវបានរឹតបន្តឹងនៅតាមការិយាល័យអន្តោប្រវេសន៍ជាពិសេសនៅជុំវិញតំបន់ត្រួតពិនិត្យរកកូវីដ-១៩។

    លោកក៏បានអំពាវនាវដល់និយោជក ឬអ្នកបើកបររបស់ពួកគេឱ្យទម្លាក់កម្មករទាំងនោះនៅឯប៉ុស្តិ៍ត្រួតពិនិត្យអន្តោប្រវេសន៍ Kap Choeng ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងជំងឺឆ្លង ក៏ដូចជាក្នុង
    ការបញ្ចូនពលករចេញ របស់ខេត្តនេះ បន្ទាប់ពីមានពលករអន្តោប្រវេសន៍ជាច្រើនត្រូវបានគេយកមកទម្លាក់ចោលនៅតាមទីសាធារណៈមួយចំនួន រួមទាំងនៅតាមទីផ្សារផងដែរ។

    កាលពីថ្ងៃអាទិត្យ ខេត្តសុរិន្ទរកឃើញករណីឆ្លងកូវីដ-១៩ ថ្មីចំនួន ១៤ ករណី ហើយអាជ្ញាធរខេត្តនេះបានណែនាំដល់អ្នកដែលមកពីខេត្តដែលមានហានិភ័យខ្ពស់ ឬមកពីខេត្តដែល មានការរឹតត្បិតតឹងរឹង ឱ្យធ្វើចត្តាឡីស័កខ្លួន ឯងចំនួន ១៤ ថ្ងៃដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃមេរោគ នេះ។

    ថ្នាក់ដឹកនាំមូលដ្ឋាន និងអ្នកស្ម័គ្រចិត្តផ្នែកសុខាភិបាលក៏ត្រូវបានស្នើឱ្យតាមដានរកមើលអ្នកដែលមកពីខេត្តខាងក្រៅផងដែរ ជាពិសេសចំពោះអ្នកដែលមកពីបណ្តាខេត្តដែលមានហានិភ័យខ្ពស់៕ Bangkok Post

    អត្ថបទទាក់ទង