ខ្មែរប៉ុស្ដិ៍ Close

ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស​ វិនិយោគ​បន្ថែមជាង​១០លាន​ដុល្លារ ដើម្បី​បង្កើន​​​បរិមាណ​​ផលិត​​កម្ម​

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 85
ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស​ វិនិយោគ​បន្ថែមជាង​១០លាន​ដុល្លារ ដើម្បី​បង្កើន​​​បរិមាណ​​ផលិត​​កម្ម​ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស​ វិនិយោគ​បន្ថែមជាង​១០លាន​ដុល្លារ ដើម្បី​បង្កើន​​​បរិមាណ​​ផលិត​​កម្ម​

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បាន​​បន្ថែម​​​ទុន​​វិនិយោគ​ជាង​​​១០​លាន​ដុល្លារ​​ទៀត​​ ធ្វើ​​ឲ្យ​ទុន​វិនិយោគ​​សរុប​របស់​ក្រុមហ៊ុន​​កើន​​ឡើង​​​លើស​​​​៥០០​លានដុល្លារ​សហរដ្ឋ​អាមេរិក​ ដើម្បី​បង្កើន​​​សមត្ថភាព​​ផលិតភេសជ្ជៈ ក្រោយ​តម្រូវការទីផ្សារលើ​ភេសជ្ជៈ​ ខ្មែរ ប៊ែវើរីជីស ​មាន​ការ​កើនឡើង។

ការ​​វិនិយោគ​បន្ថែម​នេះ​ គឺ​ទៅ​​លើការ​​បំពាក់​ម៉ាស៊ីន​ និង​បច្ចេកវិទ្យា​ចុង​ក្រោយ​​​ ផ្គត់ផ្គង់​ដោយ​ ​ក្រុម​ហ៊ុន​អាល្លឺម៉ង​ Krones​ ដែល​​មាន​​​សមត្ថភាព​ផលិត​ភេសជ្ជៈ​ប៉ូវម្លាំង វើក និងទឹកក្រូច អាយស៍ បាន​បរិមាណ​ខ្ពស់ និង​រហ័ស​ជាងមុន។

លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយក​ក្រុមហ៊ុន​ ខ្មែរ ប៊ែវើរីជីស បាន​មានប្រសាសន៍ថា៖ «ខ្មែរ ប៊ែវើរីជីស សម្រេច​​​វិនិយោគ​បន្ថែម​​លើ​​​ម៉ាស៊ីន និង​​បច្ចេកវិទ្យា​​ទំនើប​ៗ​​​ ក្នុង​ការ​​បង្កើន​​​​សមត្ថភាព​​​​​ផលិត​ភេសជ្ជៈ​ ​​​​ដើម្បី​ផ្គត់ផ្គង់​ឲ្យ​គ្រប់​តម្រូវ​ការ​ទី​ផ្សារ​ ជា​​ពិសេសផលិត​ភេសជ្ជៈ ដែល​មាន​គុណភាព​​អនាម័យ​​​ខ្ពស់​​ជូន​​អតិថិជន​​​»៕

អត្ថបទទាក់ទង