ខ្មែរប៉ុស្ដិ៍ Close

ល្ងាចនេះ លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន នឹងអញ្ជើញជាអធិបតីទស្សនាការសម្ដែងសិល្បៈរួមគ្នាកម្ពុជា-ចិននៅសាលមហោស្រពកោះពេជ្រ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 59
ល្ងាចនេះ លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន នឹងអញ្ជើញជាអធិបតីទស្សនាការសម្ដែងសិល្បៈរួមគ្នាកម្ពុជា-ចិននៅសាលមហោស្រពកោះពេជ្រ ល្ងាចនេះ លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន នឹងអញ្ជើញជាអធិបតីទស្សនាការសម្ដែងសិល្បៈរួមគ្នាកម្ពុជា-ចិននៅសាលមហោស្រពកោះពេជ្រ

នៅល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩នេះ លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីទស្សនាការសម្ដែងសិល្បៈរួមគ្នាកម្ពុជា-ចិននៅសាលមហោស្រពកោះពេជ្រ ដែលពិធីនេះរៀបចំឡើងដោយក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា សហការជាមួយភាគីចិន។

ព្រមជាមួយគ្នានេះ នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩នេះ ភាគីកម្ពុជា-ចិនក៏បាននាំមកនូវវេទិកា «Business Matching Between Tour Operators of Cambodia and China» ឬហៅថា វេទិកាផ្គូរផ្គងដៃគូធុរកិច្ចទេសចរណ៍រវាងក្រុមហ៊ុនការីទេសចរណ៍ចិន (អ្នកទិញ) ចំនួន៥០ក្រុមហ៊ុន ជាមួយក្រុមហ៊ុនការីទេសចរណ៍កម្ពុជា (អ្នកលក់) ចំនួន៥០ក្រុមហ៊ុន ផងដែរ។ បន្ទាប់មកនឹងមានពិធីលៀងសាយភោជន៍ ស្វាគមន៍ជូនបេសកជនចិនទាំងអស់ នាល្ងាចដដែលនោះផងដែរ។

សូមជម្រាបថា «ឆ្នាំនៃវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន» នេះត្រូវបានផ្តួចផ្តើមឡើងដោយក្រសួងវប្បធម៌ និងទេសចរណ៍ចិន សហការជាមួយក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចកិច្ចសហប្រតិបត្តិការរួមគ្នាលើផ្នែកទេសចរណ៍ និងវប្បធម៌ រវាងប្រទេសទាំងពីរបន្ថែមទៀត មានដូចជាការជំរុញការផ្សព្វផ្សាយទេសចរណ៍រួមគ្នា ការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា ការបណ្ដុះបណ្ដាលធនធានមនុស្ស ការសម្ដែងសិល្បៈរួមគ្នាជាដើម៕

អត្ថបទទាក់ទង