ខ្មែរប៉ុស្ដិ៍ Close

មន្ទីរកសិកម្មខេត្តប៉ៃលិនបន្តជំរុញកម្មវិធី Aspire ដល់កសិករគោលដៅ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1954
មន្ទីរកសិកម្មខេត្តប៉ៃលិនបន្តជំរុញកម្មវិធី Aspire ដល់កសិករគោលដៅមន្ទីរកសិកម្មខេត្តប៉ៃលិនបន្តជំរុញកម្មវិធី Aspire ដល់កសិករគោលដៅ

មន្ទីរកសិកម្មខេត្តប៉ៃលិនបន្តជំរុញកម្មវិធី Aspire ដល់ប្រជាកសិករគោលដៅ នៅក្នុងខេត្តដើម្បីលើកស្ទួយប្រជាសហគមន៍ ឲ្យមានមុខរបរច្បាស់លាស់និងមានជីវភាពធូរធារ ។

លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានមានប្រសាសន៍ថា មន្រ្តីនៃមន្ទីរបានចុះផ្សព្វផ្សាយ បណ្តុះបណ្តាលបន្ថែម លើការងារបច្ចេកទេសចិញ្ចឹម បង្កាត់ ភ្ញាស់កូន វិធីលាយផ្សំចំណី ការថែទាំ និងប្រសិទ្ធភាពនៃការលក់ ដល់គ្រួសារ ដែលចង់ពង្រីកអាជីវកម្មបន្ថែម និងអ្នកដែលចង់ចាប់ផ្តើមចិញ្ចឹមកូនត្រី និងកូនកង្កែប ។ លោកបន្តថា នៅក្នុងឆ្នាំ២០២១នេះ មន្ទីរកសិកម្ម កំពុងបន្តផែនការសកម្មភាពគម្រោងAspire នៅតាមបណ្ដុំសហគមន៍ដែលមានកសិករគោលដៅ ដោយផ្ដល់ទៅតាមជំនាញនីមួយៗ របស់កសិករតាមគម្រោងប្រចាំឆ្នាំ ។

យើងនៅមានគម្រោងAspire យើងកំពុងតែអនុវត្តសកម្មភាពធម្មតា ក្នុងកម្មវិធីមួយ យើងមានការ គ្រោងកសិករគោលដៅ ក្នុងកសិករគោលដៅ យើងចងក្រងជាក្រុម ជាគ្រុប ជា claster មានកសិករបង្ហាញនិងកសិករអនុវត្តធម្មតា មានខុសប្លែកគ្នាខ្លះៗ ក្នុងកសិករបង្ហាញយើងផ្ដល់ធាតុចូល មានចិញ្ចឹមត្រី ចិញ្ចឹមកង្កែប បើចិញ្ចឹមមាន់គេផ្ដល់ពូជមាន់ ចិញ្ចឹមត្រីគេផ្ដល់ពូជត្រី ចិញ្ចឹមកង្កែបផ្ដល់ពូជកង្កែប បើផ្នែកខាងបន្លែគេផ្ដល់ពូជបន្លែ បើផ្នែកអ្វីផ្សេង គេផ្ដល់ទៅតាមជំនាញមួយ គឺមានគ្រោងប្រចាំឆ្នាំ គឺយើងផ្ដល់ពូជផ្ដល់បច្ចេកទេសទៅតាមជំនាញ។

លោកប្រធានមន្ទីរបន្ថែមថា នៅក្នុងខេត្តយើងមានចងក្រងជាបណ្ដុំទីផ្សារបង្កើតជាកន្លែងប្រមូលទិញ នៅក្នុងមូលដ្ឋានរបស់ប្រជាកសិករ ដោយសហគមន៍មួយៗអាចយកផលិតផលរបស់ខ្លួនទៅលក់នៅបណ្ដុំទីផ្សារបាន ដោយមានក្រុមទីផ្សារជាអ្នកសម្របសម្រួល ទាក់ទង ទៅទីផ្សារក្នុងខេត្តនិងទៅក្រៅខេត្ត។

លោក ខាន់ បូណា រស់នៅភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលជាកសិករគំរូមួយរូបឧស្សាហ៍ព្យាយាមអត់ធ្មត់ ក្នុងការងារវារីវប្បកម្មជាពិសេសការងារចិញ្ចឹមត្រី កង្កែប និងបង្កាត់ភ្ញាស់កង្កែបបានឲ្យដឹងថា ដោយ មានការគាំទ្រពីកម្មវិធីAspire ខណ្ឌរដ្ឋបាលជលផលខេត្តប៉ៃលិន បច្ចុប្បន្នលោកមានមេបាកង្កែបពូជចំនួន៤០គូ ហើយធ្វើការបង្កាត់ភ្ញាស់ជាបន្តបន្ទាប់បណ្ដាក់គ្នា រហូតមកដល់ពេលនេះគាត់មានកូនកង្កែបប្រមាណជា ២ម៉ឺនកូនសម្រាប់លក់ចែកជូនប្រជាកសិករនៅក្នុងខេត្តប៉ៃលិន និងក្រៅខេត្ត ។

ក្រោមការជួយឧបត្ថម្ភរបស់គម្រោងការ Aspire និងក្រោមការជួយឧបត្ថម្ភគម្រោងរបស់សម្ដេចតេជោ បានផ្ដល់ជូន ជាបច្ចេកទេស សម្ភារ និងពូជ ទាំងចំណេះដឹង បើគិតទៅគឺ ៩០ភាគរយ សម្រាប់ខ្ញុំ គឺបានផ្ដល់ពូជត្រីអណ្ដែង ដែលជាពូជអាហ្វ្រិកក្នុងវគ្គទី១ ចំនួន៧០០កូនត្រី សម្រាប់ពូជធ្វើការភ្ញាស់ហ្នឹងវាមាន ៣៣ក្បាល យើងនឹងធ្វើការបង្កាត់នៅពេលខាងមុខនេះ សម្រាប់លក់ក្នុងតម្លៃមួយ ទៅដល់សហគមន៍ ទាបជាងតម្លៃទីផ្សារសម្រាប់ប្រជាពលរដ្ឋបានចំនួន ៦០ គ្រួសារ។

សូមបញ្ជាក់ថា លោក ខាន់ បូណា មានកសិដ្ឋានចិញ្ចឹមត្រី កង្កែបលើផ្ទៃដី ជិតមួយហិកតា បច្ចុប្បន្ន មានកូនកង្កែបប្រមាណជា ២ម៉ឺនកូន និងពូជកូនត្រីរាប់ពាន់កូន ដោយពូជកូនកង្កែប១ក្បាលតម្លៃ៥៥០រៀល ចំពោះ កង្កែបនិងត្រី លក់ជាប្រភេទសាច់ បានតម្លៃពី ៦០០០ ទៅ៧០០០រៀល ៕

អត្ថបទទាក់ទង