ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការដាក់ឲ្យអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥និងទី៦ របស់រាជរដា្ឋភិបាល ក្រោយរដ្ឋាភិបាលថ្មីដំណើរការមិនដល់ ៩០ថ្ងៃផង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 43
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការដាក់ឲ្យអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥និងទី៦ របស់រាជរដា្ឋភិបាល ក្រោយរដ្ឋាភិបាលថ្មីដំណើរការមិនដល់ ៩០ថ្ងៃផង សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការដាក់ឲ្យអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥និងទី៦ របស់រាជរដា្ឋភិបាល ក្រោយរដ្ឋាភិបាលថ្មីដំណើរការមិនដល់ ៩០ថ្ងៃផង

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងថា ការដាក់ឲ្យអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា គឺបន្ទាប់ពីរដ្ឋាភិបាលអាណត្តិទី៧ ដំណើរការមិនដល់ ៩០ថ្ងៃផង ពោលគឺនៅសល់ ២ថ្ងៃទៀត ទើបរាជរដ្ឋាភិបាលថ្មីដំណើរការបាន ៩០ថ្ងៃ ឬ៣ខែ។

ថ្លែងក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទី៥និងទី៦របស់រាជរដា្ឋភិបាលនីតិកាលទី៧នៃរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ឲ្យដឹងថា កម្មវិធីគោលនយោបាយអាទិភាពទី៥និងទី៦ គឺជាកម្មវិធីចុងក្រោយ នៅក្នុងកម្មវិធីអាទិភាពចំនួន៦ របស់រាជរដ្ឋាភិបាលថ្មី ដែលត្រូវរៀបចំ និងប្រកាសដាក់ឲ្យអនុវត្តន៍នៅមុនដំណាច់ឆ្នាំ២០២៣។

សម្តេចធិបតី បានបញ្ជាក់ថា កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ នេះ មានគោលដៅដូចជា៖

  • ទី១. ការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញប្បទាន។
  • ទី២. ដាក់ពង្រាយមន្រ្តីកសិកម្មឃុំ សង្កាត់
  • និងទី៣. ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងនូវការកោតសរសើរចំពោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងគណៈកម្មាធិការគោលនយោបាយ និងគ្រប់បណ្តាក្រសួងស្ថាប័នទាំងអស់ ដែលបានផ្តួចផ្តើម និងរៀបចំចេញជាគោលនយោបាយដែលត្រូវបានដាក់ឲ្យអនុវត្តជាផ្លូវការនាពេលនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលមន្ត្រីរាជការ និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចបាននូវកម្មវិធីគោលនយោបាយអាទិភាពទី៥និងទី៦ គឺជាកម្មវិធីចុងក្រោយ នៅក្នុងកម្មវិធីអាទិភាពចំនួន៦ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា៕

អត្ថបទទាក់ទង