កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៤២៦នាក់ អ្នកជាសះស្បើយចំនួន ៧៦០នាក់ និងអ្នកស្លាប់ចំនួន ១១នាក់
ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៤២៦នាក់ អ្នកជាសះស្បើយចំនួន ៧៦០នាក់ និងអ្នកស្លាប់ចំនួន ១១នាក់។
បើតាមសេចក្តីប្រកាសព័ត៌មាន ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ៤៦នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៣៦,៦៦៦នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ២៩,៨០៧នាក់ និងស្លាប់សរុបចំនួន ៣០០នាក់៕