ខ្មែរប៉ុស្ដិ៍ Close

លោក អ៊ុំ រាត្រី បន្តចុះដោះស្រាយបញ្ហាផ្ទះរបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 123
លោក អ៊ុំ រាត្រី បន្តចុះដោះស្រាយបញ្ហាផ្ទះរបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ លោក អ៊ុំ រាត្រី បន្តចុះដោះស្រាយបញ្ហាផ្ទះរបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចុះដឹកនាំអាជ្ញាធរក្រុង សង្កាត់ មេបញ្ជាការ និងកងកម្លាំងទាំង៣ប្រភេទ ក្នុងកិច្ចការជួយជួសជុលផ្ទះបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ក្នុងនោះបានផ្តល់ឈើ សង្ក័សី សម្ភារៈជូនកងកម្លាំង និងម្ចាស់ផ្ទះ បានទាន់ពេលវេលា ជូនបងប្អូនប្រជាពលរដ្ឋ បានផ្ទះសម្បែងសមរម្យឡើងវិញ។
តាមរបាយការណ៍សង្កាត់ឲ្យដឹងថា ចំនួនខូចខាតធ្ងន់ស្រាល ប្រមាណ ៤២ ខ្នងផ្ទះ ក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងឱកាសនោះ បានសម្តែងមនោសញ្ចេតនានៃការសោកស្តាយ ជាមួយបងប្អូនគ្រប់គ្រួសារទាំងអស់ ដែលទទួលរងគ្រោះខូចខាតទ្រព្យសម្បត្តិផ្ទះសម្បែងដ៏មានតម្លៃ ។

លោកអភិបាលខេត្ត សូមធ្វើការអំពាវនាវ ដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧត្តុនិយម លើភូមិសាស្ត្រខេត្ត ទទួលរងបាតុភូមិសម្ពាធទាប បណ្តាលឲ្យមានភ្លៀងធ្លាក់ ខ្យល់ផ្គររន្ទះ ដូច្នេះត្រូវបង្កើនការប្រុងប្រយ័ត្នជាពិសេស សុវត្ថិភាព ខ្លួន កូនៗចៅៗ ឲ្យបានល្អ ដើម្បីបង្ករជៀសវាងគ្រោះជាយថាហេតុណាមួយកើតឡើង៕

អត្ថបទទាក់ទង