ខ្មែរប៉ុស្ដិ៍ Close

អភិបាលរាជធានីដាក់បទបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងប្រដាប់អាវុធ អនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ជុំវិញការហាមមិនឲ្យបើកខារ៉ាអូខេ និងក្លឹបកំសាន្ត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ព័ត៌មានទូទៅ 127
អភិបាលរាជធានីដាក់បទបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងប្រដាប់អាវុធ អនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ជុំវិញការហាមមិនឲ្យបើកខារ៉ាអូខេ និងក្លឹបកំសាន្ត អភិបាលរាជធានីដាក់បទបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងប្រដាប់អាវុធ អនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ជុំវិញការហាមមិនឲ្យបើកខារ៉ាអូខេ និងក្លឹបកំសាន្ត

ភ្នំពេញ៖ លោក​ ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ដោយជម្រុញឲ្យអាជ្ញាធរខណ្ឌទាំង១៤​ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ជុំវិញវិធានការនៃការហាមមិនឲ្យបើកអាជីវកម្ម ខារ៉ាអូខេនិងក្លឹបកំសាន្តនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បើទោះបីអាហារដ្ឋាន ប៊ៀហ្គាឌិនត្រូវបានបើកឱ្យដំណើរការជាប្រក្រតីឡើងវិញក៏ដោយ។

ការដាក់នូវបទបញ្ជាបាននេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំស្ដីពី​ការ​ជំរុញ​ការងារ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ផ្ដល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ដែល​ត្រូវ​ការ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩ ទាំង​ដូសមូល​ដ្ឋាន និង​ដូស​ជំរុញ​តាមរយៈការបញ្ជូនរូបភាព និងសម្លេង (Video Conference) នាល្ងាចថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលបានបើកប្រទេសឲ្យដំណើរការឡើងវិញលើគ្រប់វិស័យហើយ ប៉ុន្តែចំពោះក្លឹបកំសាន្តនិងខារ៉ាអូខេគឺមិនអនុញ្ញាតឲ្យបើកដំណើរការនោះទេ ពោលគឺអោយបើកដំណើរការតែភោជនីយដ្ឋាននិងបៀរហ្គាឌិន ប៉ុណ្ណោះ។ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤​ និងកងកម្លាំងពាក់ព័ន្ធត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតចំពោះការលួចបើកក្លឹបកម្សាន្ត​ និងខារ៉ាអូខេ ដោយសារទីតាំងពីរនេះ មានហានិភ័យខ្ពស់បំផុតនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

ពាក់ព័ន្ធទៅនឹងការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ លោក​ ឃួង ស្រេងក៏បានបញ្ជាក់ផងដែរថា ទោះបីជាប្រជាពលរដ្ឋនៅរាជធានីភ្នំពេញទទួលបាននូវការចាក់វ៉ាក់សាំងបានច្រើនលើសផែនការយ៉ាងណាក្តី ក៏នៅមានបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនទាន់ទទួលបានការចាក់វ៉ាក់សាំងផងដែរ ហើយអ្នកមិនទាន់ទទួលបានការចាក់វ៉ាក់សាំងនេះភាគច្រើន គឺជាប្រជាពលរដ្ឋដែលមានអាយុច្រើនចាស់ជរានិងស្ត្រី ពរពោះឆ្លងទន្លេជាដើម។ ជុំវិញបញ្ហានេះ លោក​ ឃួង ស្រេងបានជំរុញឲ្យអាជ្ញាធរខណ្ឌពិសេស មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រូវរៀបចំ អនុវត្តការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនេះអោយបានល្អ ខណៈដែលពួកគាត់ទៅទទួលការចាក់វ៉ាក់សាំង ។

លោក ឃួង ស្រេង បានបន្ថែមទៀតថា ប្រមុខរាជរដ្ឋាភិបាល បានសម្តែងនូវការកោតសរសើរ​ និងអរគុណយ៉ាងខ្លាំង ចំពោះអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ កងទ័ពអាវស លោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត ដើម្បីចូលរួមទប់ស្កាត់ការរីករាយដើរជំងឺកូវីដ-១៩នារយៈពេលកន្លងមកនេះ។ ដូច្នេះលោកជំរុញឲ្យអាជ្ញាធរកម្លាំងពាក់ព័ន្ធទាំងអស់ ត្រូវបន្តអនុវត្តកិច្ចការងារនេះឲ្យកាន់តែល្អប្រសើរថែមទៀត ដោយសារថា យើងជិតទទួលបានជោគជ័យទាំងស្រុងហើយ ជុំវិញការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩នេះ។

ជាមួយនឹងការដាក់ឲ្យដំណើរការប្រទេសឡើងវិញនេះ លោក​ ឃួង ស្រេង ក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌកងកម្លាំងពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំសណ្ដាប់ធ្នាប់ឱ្យបានល្អប្រសើរផងដែរ ពិសេស ការរៀបចំចិញ្ចើមផ្លូវ ការគ្រប់គ្រង ការទុកដាក់សំរាមអោយបានល្អ ព្រោះការបើកឲ្យដំណើរការប្រទេសឡើងវិញ វានឹងធ្វើចរាចរណ៍កកស្ទះដូចធម្មតាឡើងវិញ ដែលនេះ ជាបញ្ហាប្រឈមដែលយើងត្រូវដោះស្រាយ អោយបានល្អប្រសើរ៕

អត្ថបទទាក់ទង