ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលខេត្តស្វាយរៀង៖ កម្មករមានការភិតភ័យស្របពេលដល់ម៉ោងចេញពីធ្វើការ និងជឿតាមការញុះញង់បំផុសបំផុល ទើបនាំគ្នាសម្រុកចេញពីរោងចក្រតែម្តង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 26
រដ្ឋបាលខេត្តស្វាយរៀង៖ កម្មករមានការភិតភ័យស្របពេលដល់ម៉ោងចេញពីធ្វើការ និងជឿតាមការញុះញង់បំផុសបំផុល ទើបនាំគ្នាសម្រុកចេញពីរោងចក្រតែម្តង រដ្ឋបាលខេត្តស្វាយរៀង៖ កម្មករមានការភិតភ័យស្របពេលដល់ម៉ោងចេញពីធ្វើការ និងជឿតាមការញុះញង់បំផុសបំផុល ទើបនាំគ្នាសម្រុកចេញពីរោងចក្រតែម្តង

រដ្ឋបាលខេត្តស្វាយរៀង បានបញ្ជាក់ថា ដោយសារមានការភិតភ័យ និងស្របពេលដល់ម៉ោងចេញពីធ្វើការ ទើបកម្មករ កម្មការិនីនៅអគារដទៃទៀត ក៏បាននាំគ្នាចេញពីរោងចក្រ ទោះបីជាក្រុមការងារ បានខិតខំពន្យល់ណែនាំពីការយកវត្ថុសំណាកវិភាគសំណាករកមេរោគកូវីដ-១៩។

យោងតាមសេចក្តីជូនដំណឹងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀង បានសង្កត់ធ្ងន់ថា ក្រុមការងារ បានធ្វើការណែនាំអំពីការថែទាំសុខភាព និងផលប៉ះពាល់នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងការធ្វើចត្តាឡីស័កតាមដានសុខភាព ប៉ុន្តែបងប្អូនជឿតាមការញុះញង់ និងការបំផុសបំផុល ក៏បាននាំគ្នាធ្វើដំណើរចេញពីរោងចក្រតែម្តង៕

អត្ថបទទាក់ទង