ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរចំនួន ១៧ភូមិនៃឃុំចំនួន ៦ ក្នុងខេត្តស្ទឹងត្រែងទទួលបានវិទ្យុទាក់ទងដើម្បីបង្កើនភាពងាយស្រួលនៅក្នុងការធ្វើទំនាក់ទំនងបំពេញការងារ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 66
អាជ្ញាធរចំនួន ១៧ភូមិនៃឃុំចំនួន ៦ ក្នុងខេត្តស្ទឹងត្រែងទទួលបានវិទ្យុទាក់ទងដើម្បីបង្កើនភាពងាយស្រួលនៅក្នុងការធ្វើទំនាក់ទំនងបំពេញការងារ អាជ្ញាធរចំនួន ១៧ភូមិនៃឃុំចំនួន ៦ ក្នុងខេត្តស្ទឹងត្រែងទទួលបានវិទ្យុទាក់ទងដើម្បីបង្កើនភាពងាយស្រួលនៅក្នុងការធ្វើទំនាក់ទំនងបំពេញការងារ

វិទ្យុទាក់ទង (អាយកូមប្រើស៊ីម)ចំនួន៥០គ្រឿង ត្រូវបានប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅតាមបណ្តាភូមិឃុំ ក្នុងស្រុកសេសានខេត្តស្ទឹងត្រែង កាលពីថ្មីៗនេះ។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកបានបញ្ជាក់ថារដ្ឋបាលស្រុកបង្កើននូវយន្តការទាក់ទងគ្នាឱ្យបានទាន់ពេលវេលា ព្រោះនៅតាមបណ្តាភូមិឃុំមួយចំនួន ក្នុងស្រុកសេសាន ប្រព័ន្ធទូរសព្ទពិបាកទាក់ទងគ្នាដោយពុំមានសេវាគ្រប់គ្រាន់ ហើយការប្រើប្រាស់វិទ្យុទាក់ទងនេះយើងបានកាត់បន្ថយការចំណាយថវិកា និងក្នុងគោលបំណងពង្រឹងនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពផង ។

លោកបន្តថា នេះជាការរៀបចំឱ្យមានប្រព័ន្ធទាក់ទងគ្នាឆាប់រហ័សងាយស្រួលយើងត្រៀមបង្ការគ្រោះមហន្តរាយ ដែលកើតមានឡើងពីកត្តាធម្មជាតិ ដូចជាខ្យល់ព្យុះ-ទឹកជំនន់ ឬភាពអសន្តិសុខណាមួយ បង្កឡើងដោយកត្តាមនុស្សជាដើម ដើម្បីទទួលដំណឹងបានឆាប់ ក្នុងការជួយសង្គ្រោះគ្នាទៅវិញទៅមក ។

លោកអភិបាលស្រុក បានបន្ថែមថា ជាមួយគ្នានេះ សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋយើងទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នក្នុងការធ្វើចរាចរណ៍តាមទូកពេលឆ្លងកាត់ទន្លេទៅរកបន្លែបង្ការ, ខ្ចៅ, ខ្យង ឬធ្វើនេសាទក្តី ត្រូវមានអាវពោង, កានទឹក ឬពោះវៀនកង់ឡានមានខ្យល់ជាដើម ដាក់តាមទូក សម្រាប់បង្ការគ្រោះហានិភ័យផ្សេងៗ ដែលកើតមានឡើងដោយយថាហេតុណាមួយ។

លោកស្រី កង រេន ប្រជាពលរដ្ឋនៅភូមិខ្សាច់ថ្មីបានទទួលយកការដាស់តឿននេះ ព្រោះបច្ចុប្បន្នទឹកទន្លេឡើងខ្ពស់ជាប្រចាំ ទោះជាខែប្រាំង ក៍ដូចជាខែ វស្សាដែរ ព្រោះតំបន់នេះស្ថិតនៅខាងលើទំនប់វារីអគ្គិសនីសេសានក្រោមពីរ ។

លោកស្រីបន្តថា បងប្អូនប្រជាពលរដ្ឋ តំបន់នេះពួកគាត់ ការរស់នៅសមជាមួយស្ថានភាពធម្មជាតិបែបនេះហើយ ។ ការបើកបរទូកទៅរក (បន្លែបង្ការ-ត្រីសាច់-ខ្ចៅ-ខ្យង ) បងប្អូនយើងបានលើកកម្ពស់ការប្រុងប្រយ័ត្នដែរ។

លើកឡើងដូចគ្នានេះលោកស្រី លេវ រី បានអះអាងថា ពួកគាត់ចេញទូកទៅរកបន្លែ ត្រីសាច់តាមផ្លូវទឹកគ្រាន់ចិញ្ចឹមជីវិតនេះគឺទៅមានគ្នា ច្រើន ហើយនៅពេលមេឃ ស្រឡះល្អទើបបាននាំគ្នាចេញ ទូកទៅ ព្រោះខ្លាចខ្យល់ភ្លៀងលិចទូក លិចក្តារដែរ។

សូមបញ្ជាក់ថា នៅស្រុកសេសាន ប្រជាពលរដ្ខ ពួកគាត់បានរស់នៅតាមជួរមាត់ទន្លេសេសាន និងទន្លេ ស្រែពក ភាគច្រើនធ្វើស្រែចម្ការ និងពឹងផ្អែកទៅលើផលអនុផលធនធានធម្មជាតិមួយចំនួនផងដែរ៕

អត្ថបទទាក់ទង