ខ្មែរប៉ុស្ដិ៍ Close

មន្ត្រីឧទ្យានុរក្សឧទ្យានជាតិវីរ:ជ័យខេត្តស្ទឹងត្រែងបង្ក្រាបបានបទល្មើសមួយចំនួនពេលចុះល្បាត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 6
មន្ត្រីឧទ្យានុរក្សឧទ្យានជាតិវីរ:ជ័យខេត្តស្ទឹងត្រែងបង្ក្រាបបានបទល្មើសមួយចំនួនពេលចុះល្បាត មន្ត្រីឧទ្យានុរក្សឧទ្យានជាតិវីរ:ជ័យខេត្តស្ទឹងត្រែងបង្ក្រាបបានបទល្មើសមួយចំនួនពេលចុះល្បាត

បើតាមការអោយដឹងពីក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សឧទ្យានជាតិវីរ:ជ័យ ចំនួន០៥នាក់ បានចុះល្បាតនៅចំណុចអូរវែងភ្នំជល់ ចំណុចអូរក្រញូង រហូតដល់វាលក្ងោកព្រំប្រទល់ស្រុកសេសាន ដែលជាលទ្ធផល ក្រុមការងារបានដកហូតអាវុធកែច្នៃ ០៦ដើម និងមងទាក់សត្វស្វា ០៣ត្បូង មករក្សាទុកនៅស្នាក់ការឧទ្យានជាតិវីរ:ជ័យ ស្រុកសៀមប៉ាង និងដកហូតសត្វត្រកួត០៣ក្បាល អន្សង០១ក្បាល និងអណ្តើក០១ក្បាល ដើម្បីដោះលែងឲ្យចូលព្រៃវិញ។

ដោយឡែក នៅដែនជម្រកសត្វព្រៃ «ព្រៃឡង់» លោក ទូច វិចិត្រ ប្រធានស្នាក់ការដែនជម្រក បានដឹកនាំមន្រ្តីឧទ្យានុរក្ស ចំនួន០៥នាក់ ចូលរួមសហការជាមួយជាមួយគណៈកម្មការចម្រុះ ដឹកនាំដោយ លោក ជេត ខេមរា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង និងលោក អៀម វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហ្ថតខេត្តស្ទឹងត្រែង ចុះបង្រ្កាបបទល្មើសកាប់រានឈូសឆាយទន្រ្ទានយកដីព្រៃធ្វើជាកម្មសិទ្ធ និងបង្រ្កាបរោងសិប្បកម្មខុសច្បាប់នៅចំណុចចង្ហារ ស្ថិតក្នុងសាស្រ្តភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ក្រុមការងារ កំពុងប្រមូលយកវត្ថុតាងយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង និងឈានទៅបន្តនិតិវិធីចាត់ការតាមផ្លូវច្បាប់៕

 

 

 

អត្ថបទទាក់ទង