ចាប់ផ្តើមដកចេញបណ្តើរៗហើយ បង្គោលភ្លើងនៅចំកណ្តាលផ្លូវ ដែលបង្កគ្រោះថ្នាក់
រាជធានីភ្នំពេញ៖ ដោយសារសង្កេតឃើញមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងមកកន្លងមក ក្រសួងសាធារណការ និងដឹកជញ្ចូន បានចាប់ផ្តើមយុទ្ធនាការដកដកបង្គោលភ្លើង ដែលនៅចំកណ្ដាលផ្លូវចាប់ពីស្ពានអាកាសផ្សារដីហ៊ុយរហូតដល់ស្ដុបណតប្រ៊ីត ដោយប្រតិបត្តិការនេះចាប់ផ្តើមតាំងពីថ្ងៃទី០២ ខែឧសភា មកម្ល៉េះ។
ក្រោយពីដកបង្គោលភ្លើងទាំងនោះចេញអស់ហើយ អគ្គិសនីកម្ពុជាងនឹងធ្វើការតខ្សែភ្លើងឡើងវិញជាលក្ខណៈខ្សែកាបដោយបង្កប់នៅក្រោម ដើម្បីជៀសវាងការបង្កគ្រោះថ្នាក់ផ្សេងៗ៕
ប្រភព៖ Khmernote