ខ្មែរប៉ុស្ដិ៍ Close

មកទស្សនាទិដ្ឋភាពថ្ងៃរះពណ៌មាសដ៏ស្រស់ត្រកាលនៅប្រាសាទអង្គរវត្ត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 36
មកទស្សនាទិដ្ឋភាពថ្ងៃរះពណ៌មាសដ៏ស្រស់ត្រកាលនៅប្រាសាទអង្គរវត្ត មកទស្សនាទិដ្ឋភាពថ្ងៃរះពណ៌មាសដ៏ស្រស់ត្រកាលនៅប្រាសាទអង្គរវត្ត

ប្រាសាទអង្គរវត្ត គឺជាសំណង់អច្ឆរិយៈដ៏អស្ចារ្យនៅលើលោក ដែលកសាងដោយដៃរបស់បុព្វបុរសខ្មែរ។ មិនត្រឹមតែមានអាយុកាលជាងមួយពាន់ឆ្នាំមកនោះទេ ប្រាសាទអង្គរវត្តត្រូវបានរចនាដោយក្បាច់ចម្លាក់យ៉ាងរស់រវើកលើជញ្ជាំងប្រាសាទ។ រីឯធម្មជាតិ និងទេសភាពជុំវិញក៏សុទ្ធតែបានចូលរួមចំណែកលើកតម្លៃប្រាសាទនិងទាក់ទាញទេសចរណ៍គ្រប់ជាតិសាសន៍មកទស្សនា។

ទិដ្ឋភាពដ៏អស្ចារ្យ ដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់ឃើញនោះ គឺប្រាសាទអង្គរវត្តនាពេលថ្ងៃរះនាព្រឹកព្រលឹមស្រាងៗ ដែលបានបង្កើតជាទិដ្ឋភាពដ៏ស្រស់ឆើតឆាយជាមួយរស្មីពណ៌មាសពីទិសបូព៌ គួរជាទីទស្សនាមិនជិនណាយដែរ។

សូមអញ្ជើញទស្សនារូបភាពថ្ងៃរះនៅប្រាសាទអង្គរវត្តនាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ដូចតទៅ៖

អត្ថបទទាក់ទង