តោះៗ! មកទស្សនាទិដ្ឋភាពអគារដ៏ខ្ពស់ជាងគេលើលោកនៅឌូបៃ (មានវីដេអូ)
សហព័ន្ធអារ៉ាប់រួម៖ ទីក្រុងឌូបៃបានក្លាយជាកន្លែងកម្សាន្តខ្នាតអន្តរជាតិមួយសម្រាប់មនុស្សទូទាំងពិភពលោក ប៉ុន្តែគ្មាននរណាម្នាក់អាចបង្កើតកន្លែងកម្សាន្តដ៏ធំបំផុតដូចជាអគារ Burj Khalifa បានទេ។
អគារ Burj Khalifa ដែលជាអគារដែលខ្ពស់ជាងគេលើពិភពលោកនេះ មានទីតាំងស្ថិតនៅក្នុងទីក្រុងឌូបៃ ដែលជាកន្លែងកម្សាន្តដ៏ល្បីល្បាញមានភ្ញៀវទេសចររាប់លាននាក់មកលេងជារៀងរាល់ឆ្នាំ។ វាត្រូវបានដាក់ឲ្យដំណើរការតាំងពីឆ្នាំ ២០១០ ដោយបានចំណាយពេលសាងសង់ជាង ៦ឆ្នាំ និងកម្មកររហូតដល់ទៅ ១២ ០០០នាក់ឯណោះ។
ទិដ្ឋភាពអគារ Burj Khalifa
អគារកម្ពស់ ៨២៨ ម៉ែត្រ និងមាន ២០០ជាន់នេះ ជានិមិត្តសញ្ញានៃទីក្រុងឌូបៃដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ ថាជាកន្លែងដែលសប្បាយរីករាយ និងគួរឲ្យចាប់អារម្មណ៍សម្រាប់អ្នកទេសចរគ្រប់មជ្ឈដ្ឋាន។
មិនត្រឹមតែជាអគារដែលខ្ពស់ជាងគេនៅលោកប៉ុណ្ណោះទេ អគារ Burj Khalifa ថែមទាំងទទួលបានកំណត់ត្រាជាច្រើនដូចជា៖
– អគារដែលមានរចនាសម្ព័ន្ធសាងសង់ខ្ពស់ជាងគេបំផុតលើពិភពលោក
– អគារដែលមានច្រើនជាន់ជាងគេបំផុតលើពិភពលោក
– អគារដែលអាចមើលទេសភាពបានខ្ពស់បំផុតលើពិភពលោក
– អគារដែលមានជណ្តើរយន្តដែលខ្ពស់ជាងគេលើពិភពលោក
– អគារដែលមានអាងទឹកខ្ពស់ជាងគេបំផុតលើពិភពលោក នៅជាន់ទី ៧៦។
កុំឲ្យប្រិយមិត្តរង់ចាំយូរទៀត តោះអីចឹងមកមើលទិដ្ឋភាពអគារខ្លះៗទាំងអស់គ្នាដូចខាងក្រោម៖
ទិដ្ឋភាពអគារ Burj Khalifaនៅពេលយប់
ទិដ្ឋភាពអគារ Burj Khalifaនៅពេលយប់
ទិដ្ឋភាពអគារ Burj Khalifaនៅពេលយប់
ទិដ្ឋភាពមើលពីលើអគារBurj Khalifaនៅពេលយប់
ទិដ្ឋភាពខាងក្នុងអគារ Burj Khalifa
ទិដ្ឋភាពមើលពីលើអគារ Burj Khalifa
ភោជនីយដ្ឋានលើអគារ Burj Khalifa
ភោជនីយដ្ឋានលើអគារ Burj Khalifa
ផ្សារទំនើបក្នុងអគារ Burj Khalifa
ភោជនីយដ្ឋានលើអគារ Burj Khalifa
ភោជនីយដ្ឋានលើអគារ Burj Khalifa
កន្លែងទទូលភ្ញៀវ
បន្ទប់គេង
អាងទឹកក្រោមសមុទ្រក្នុងអគារ Burj Khalifa
អាងហែលទឹកលើអគារ Burj Khalifa
ទិដ្ឋភាពពីកំពូលអគារ Burj Khalifa
ទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ Khmerload