ខ្មែរប៉ុស្ដិ៍ Close

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 38
ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រសួងបញ្ជាក់ថា នៅថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីខ្យល់មូសុងឦសានពីខ្សោយ ទៅមធ្យម ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល

  • សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C
  • នៅថ្ងៃទី២៧ – ២៩ ខែមករា មានភ្លៀងចន្លោះៗបន្តិចបន្តួចពីផ្សែងក្រូច ទៅខ្សោយនៅតំបន់ទំនាបភាគខាងត្បូង ។

២-បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន

  • សីតុណ្ហភាពអប្បបរមា មានពី ១៧-២០ °C
  • សីតុណ្ហភាពអតិបរមា មានពី ២៩-៣២ °C
  • នៅថ្ងៃទី២៩ – ៣០ ខែមករា មានខ្យល់ខ្លាំងនៅតំបន់ខ្ពង់រាបភាគខាងកើត ។

៣-តំបន់មាត់សមុទ្រ

  • សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C
  • សីតុណ្ហភាពអតិបរមា មានពី ២៧-៣០ °C
  • នៅថ្ងៃទី២៧ – ៣០ ខែមករា មានភ្លៀងផ្គររន្ទះពីខ្សោយ ទៅច្រើនបង្គួរ៕

អត្ថបទទាក់ទង