ខ្មែរប៉ុស្ដិ៍ Close

មន្ត្រីខណ្ឌជលផលខេត្តស្ទឹងត្រែងអប់រំអ្នកនេសាទ ១១នាក់ ឲ្យបញ្ឈប់នេសាទខុសច្បាប់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 50
មន្ត្រីខណ្ឌជលផលខេត្តស្ទឹងត្រែងអប់រំអ្នកនេសាទ ១១នាក់ ឲ្យបញ្ឈប់នេសាទខុសច្បាប់ មន្ត្រីខណ្ឌជលផលខេត្តស្ទឹងត្រែងអប់រំអ្នកនេសាទ ១១នាក់ ឲ្យបញ្ឈប់នេសាទខុសច្បាប់

អ្នកនេសាទចំនួន ១១នាក់ត្រូវបាន មន្ត្រីខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងនាំខ្លួនយកមកអប់រំណែនាំបន្ថែម ឲ្យបញ្ឈប់ការធ្វើនេសាទក្នុងអន្លងអភិរក្សត្រីមេពូជក្នុងរដូវបិទនេសាទ ព្រោះនៅរដូវនេះត្រីមេពូជនៅទន្លេមេគង្គលើកំពុងពងកូន ។

ក្នុងសកម្មភាពចុះល្បាត នៅចំណុចប្រសព្វទន្លេមេគង្គនិងទន្លេសេកុងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៥ ឧសភា ឆ្នាំ២០២១ លោក វង្ស សាវឿន នាយរងខណ្ឌជលផលខេត្តស្ទឹងត្រែងបានបញ្ចាក់ថា៖ នៅខេត្តស្ទឹងត្រែងរដូវនេះ ជារដូវបិទនេសាទហើយ ដោយសារនៅតាមដងទន្លេទាំង៤រួមមានទន្លេមេគង្គ- ទន្លេសេកុង -ទន្លេសេសាន -និងទន្លេស្រែពក-នៅតាមអន្លុង់អភិរក្សត្រីមេពូជសំខាន់ៗ វាចាប់ផ្តើមពងកូន។

លោកបន្តថា៖ អំឡុងពេលបិទនេសាទ អាជ្ញាធរមូលដ្ឋានបានផ្សព្វផ្សាយច្បាប់ជលផលបានជ្រួតជ្រាបគ្រប់គ្នាអស់ហើយ និងហាមដាច់ខាតមិនឲ្យនេសាទតាមអន្លង់អភិរក្សឡើយ. ដូចនេះបងប្អូន អ្នក នេសាទទាំងអស់ត្រូវតែរួមគ្នាជួយការពារត្រីមេពូជក្នុងរដូវបិទនេសាទនេះ។

លោក គី សាយ អ្នកនេសាទនៅភូមិហាងសាវ៉ាត សង្កាត់សាមគ្គីបានលើកឡើងថា៖ពួកគាត់ទទូលយកការណែនាំនេះ ហើយនឹងបញ្ឈប់ការនេសាទតាមអន្លង់អភិរក្ស ងាកមករួមគ្នាជួយផ្សព្វផ្សាយបន្ត ដល់អ្នក នេសាទផ្សេងៗទៀត ដើម្បីការពារធនធានមច្ឆជាតិឲ្យរស់នៅបន្តពូជ សម្បូរបែបឡើងវិញនៅតាមដងទន្លេទាំង៤នៃទឹកដីខេត្តស្ទឹងត្រែង ។

សូមបញ្ជាក់ថា៖ទោះបីនៅរដូវបិទនេសាទក៏ដោយ បងប្អូនប្រជានេសាទអាចប្រើនូវឧបករណ៍នេសាទជាលក្ខណៈគ្រួសារ បានមានដូចជា -សៃយ៉ឺន -លប -សំណាញ់ -សន្ទូចផ្លែមួយ -អង្រុត- ចាន់- តុម -ទ្រូ- កញ្ច្រែងដងត្រី និងឧបករណ៍មងប្រវែង១០០ម៉ែត្រតែប៉ុណ្ណោះហើយចៀសវាងកុំធ្វើនេសាទ នៅក្នុងអន្លង់អភិរក្ស ឬតំបន់ស្នូលដែលច្បាប់ហាមឃាត់៕

អត្ថបទទាក់ទង