ខ្មែរប៉ុស្ដិ៍ Close

ក្រុមហ៊ុនម៉ុងឬទ្ធីគ្រោងនាំផលិតផលស្វាយទៅទីផ្សារប្រទេសចិននៅចុងខែមេសាខាងមុខនេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 73
ក្រុមហ៊ុនម៉ុងឬទ្ធីគ្រោងនាំផលិតផលស្វាយទៅទីផ្សារប្រទេសចិននៅចុងខែមេសាខាងមុខនេះ ក្រុមហ៊ុនម៉ុងឬទ្ធីគ្រោងនាំផលិតផលស្វាយទៅទីផ្សារប្រទេសចិននៅចុងខែមេសាខាងមុខនេះ

ក្រុមហ៊ុនម៉ុងឬទ្ធីស្ទឹងត្រែងគ្រោងនាំយកផលិតផលស្វាយលើកទីមួយទៅកាន់ទីផ្សារប្រទេសចិន នៅចុងខែមេសាខាងមុខនេះខណៈក្រុមហ៊ុនបានផ្លាស់ប្តូរផ្ទៃដីពីការដាំកៅស៊ូ មកដាំដំណាំស្វាយហើយទទួលបានផលល្អ។

ក្នុងសកម្មភាពត្រួតពិនិត្យគុណភាពផ្លែស្វាយនៅក្រុមហ៊ុនម៉ុងឬទ្ធីស្ទឹងត្រែង កាលពីថ្ងៃទី២៦មិនាឆ្នាំ២០២០ លោក គូ ជុង តំណាងឲ្យជនជាតិចិនទទួលផ្នែកបច្ចេកទេសដាំដុះនិងថែទាំដំណាំស្វាយបានបញ្ជាក់ថា៖នៅចុងខែមេសាខាងមុខនេះក្រុមហ៊ុននឹងចាប់ផ្តើមប្រមូលផលនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ ទិន្នផលស្វាយនាំចេញនេះមានចំនួន២ប្រភេទមុនគេទីមួយពូជ(យូវីន)ព៌ណក្រហមនិង ទី២ពូជ(យូវិន)ព៌ណសត្រូវនាំចេញមុនគេ ហើយទីផ្សារតម្រូវជ្រើសរើសយកតែផ្លែខ្នាតលេខ១ ក្នុងស្វាយមួយផ្លែមានទម្ងន់ ចាប់ពី០.៥០គីឡូក្រាមឡើងទៅដល់ ១ផ្លែស្មើនិង២គីឡូក្រាម ទើបយកទៅកាន់ទីផ្សារ ចំណែកក្រៅពីនោះទុកធ្វើចរាចរលក់ដូរនៅក្នុងស្រុក។

លោក មិល ពិសី នាយកប្រតិបត្តិក្រុមហ៊ុនបានបញ្ជាក់ថា នៅឆ្នាំ២០២០នេះក្រុមហ៊ុនដាំស្វាយ ៤០០០ហិកតា បន្ថែមទៀត ហើយកម្មករក៍នៅតែបំការងារ នៅក្នុងក្រុមហ៊ុនធម្មតាគ្រាន់តែមិនទាន់បានជ្រើសរើសចូលថ្មីទេព្រោះយើងកំពុងអនុវត្តការបង្ការជម្ងឺឆ្លងកូវីដ-១៩។

លោក ឡុង ធី តំណាងឲ្យកម្មករធ្វើការនៅក្រុមហ៊ុននេះបានលើកឡើងថា អ្នកធ្វើការនៅក្រុមហ៊ុននេះទទួលបានបានប្រាក់ខែសមរម្យ មានផ្ទះស្នាក់នៅ មានទឹក ភ្លើងប្រើប្រាស់គ្រប់គ្រាន់ ហើយនៅពេលឈឺថ្កាត់ក៏មានពេទ្យជួយព្យាបាលផងដែរ។

សូមបញ្ជាក់ថាក្រុមហ៊ុនម៉ុងឬទ្ធីស្ទឹងត្រែងបានទទួលសិទ្ធវិនិយោគដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល ជាង ៩០០០ហិចតានៅឆ្នាំ២០០១ សំរាប់ដាំកៅស៊ូ តែដោយសារផ្ទៃដីនេះមិនអំណោយផល ទើបចាប់ពីឆ្នាំ២០១៥មក បានប្តូរទៅដំណាំដាំស្វាយវិញ។ ក្នុងនោះគិតមកដល់ដំណាច់ឆ្នាំ២០២០ដាំស្វាយបានជាង ៥០ម៉ឺនដើម លើផ្ទៃដី១២០០ហិចតា ហើយឆ្នាំ២០២០នេះ គ្រោងដាំចំនូន៤០០០ហិចតា ស្មើនិងមួយលានម្ភៃម៉ឺនដើមបន្ថែមទៀត ក្នុងពូជស្វាយចំនួន១០ប្រភេទ៕

អត្ថបទទាក់ទង