ខ្មែរប៉ុស្ដិ៍ Close

ពីពេលនេះទៅមុខ១សប្ដាហ៍កម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយមធ្យមនិងបង្គួរនៅទូទាំងប្រទេស

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 35

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីស្ថានភាពធាតុអាកាសនៅកម្ពុជាចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៨ ខែឧភា ឆ្នាំ២០២១។

ក្រសួងបានបញ្ជាក់ថា ក្នុងអំឡុង១សប្តាហ៍ទៅមុខនេះ ខ្យល់មូសុងនិរតី នឹងបង្កើនឥទ្ធិពលមកលើប្រទេសកម្ពុជា ដែលស្ថានភាពបែបនេះ នឹងធ្វើឲ្យមានភ្លៀងធ្លាក់រាយប៉ាយ ពីកម្រិតមធ្យមទៅបង្គួរ។

ជាមួយគ្នានេះ ក្រសួងធនធានទឹកក៏បាន បន្តអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាន នៅផ្នែកខ្លះនៃបណ្តាខេត្តតំបន់វាលទំនាបកណ្តាលភាគខាងត្បូង ភាគពាយ័ព្យ និងបណ្តាខេត្តខាងកើត ជាប់ប្រទេសវៀតណាម ពីថ្ងៃទី១៣-១៦ ខែឧសភា៕

អត្ថបទទាក់ទង