ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលរាជធានីភ្នំពេញ បន្ដដឹកស្បៀងចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ បានចំនួនជិត ៣៦ម៉ឺនគ្រួសារ គិតត្រឹមថ្ងៃទី១០ ឧសភា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 29
រដ្ឋបាលរាជធានីភ្នំពេញ បន្ដដឹកស្បៀងចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ បានចំនួនជិត ៣៦ម៉ឺនគ្រួសារ គិតត្រឹមថ្ងៃទី១០ ឧសភា រដ្ឋបាលរាជធានីភ្នំពេញ បន្ដដឹកស្បៀងចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ បានចំនួនជិត ៣៦ម៉ឺនគ្រួសារ គិតត្រឹមថ្ងៃទី១០ ឧសភា

ប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ដោយសារជំងឺកូវីដ-១៩ មានចំនួនជាង ៣៥ម៉ឺនគ្រួសារហើយ ដែលទទួលបានអំណោយដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ពីអាជ្ញាធររាជធានីភ្នំពេញ គិតមកដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។

ជាក់ស្តែងនៅថ្ងៃទី០៩ និងទី១០ ខែឧសភា ឆ្នាំ២០២១ ក្នុងរយៈពេល២ថ្ងៃជាប់គ្នានេះ អាជ្ញាធររាជធានីភ្នំពេញ បានបន្តដឹកជញ្ជូនស្បៀងអាហារ ទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ បានចំនួន៣ម៉ឺនគ្រួសារបន្ថែមទៀត។ ក្នុងនោះបានដឹកជញ្ជូនទៅចែកជូនប្រជាពលរដ្ឋក្រីក្រី នៅខណ្ឌមានជ័យចំនូន ១ម៉ឺនគ្រួសារ, នៅខណ្ឌពោធិ៍សែនជ័យចំនួន ១ម៉ឺនគ្រួសារ, ខណ្ឌសែនសុខ ១ពាន់គ្រួសារ, ខណ្ឌឫស្សីកែវចំនួន ៦ពាន់គ្រួសារ, ខណ្ឌ៧មករា ៥០០គ្រួសារ, ខណ្ឌច្បារអំពៅចំនួន ១ពាន់គ្រួសារ, និងខណ្ឌកំបូលចំនួន ១.៥០០គ្រួសារ។

បើតាមមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូនស្បៀងអាហារ ដែលជាអំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន យកទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៩ ខែមេសា ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បានចំនួន ៣៥៩.៦៥២គ្រួសារ។

គួរបញ្ជាក់ថា អនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ពាក់ព័ន្ធនឹងសកម្មភាពមនុស្សធម៌ខាងលើនេះ បានប្រើប្រាស់កងកម្លាំងទ័ពជើងគោកជាង ២.០០០នាក់ និងរថយន្ត ៦២គ្រឿង ដោយសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញក្នុងការដឹកជញ្ជូនស្បៀងអាហារ ទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានី ដែលមានដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, ទឹកបរិសុទ្ធ និងត្រីខកំប៉ុង ជាដើម ដើម្បីរំលែកទុក្ខលំបាកប្រជាពលរដ្ឋ នៅតំបន់បិទខ្ទប់៕

អត្ថបទទាក់ទង