ខ្មែរប៉ុស្ដិ៍ Close

ក្រសួងកសិកម្មបានទទួល ពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយនិងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់ទៅប្រទេសចិនពីក្រុមហ៊ុនចំនួន៥៥

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី៧ ខែឧសភា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 41
ក្រសួងកសិកម្មបានទទួល ពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយនិងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់ទៅប្រទេសចិនពីក្រុមហ៊ុនចំនួន៥៥ ក្រសួងកសិកម្មបានទទួល ពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយនិងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់ទៅប្រទេសចិនពីក្រុមហ៊ុនចំនួន៥៥

ក្រសួងកសិកម្មបានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយនិងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់ទៅប្រទេសចិនពីក្រុមហ៊ុនចំនួន៥៥ ដែលនេះជាសមិទ្ធផលជោគជ័យថ្មីមួយទៀតក្រោមកិច្ចសហប្រតិ បត្តិការវាងប្រទេសទាំងពីរកម្ពុជា ចិន។

ក្នុងពិធីសម្ពោធការនាំចេញផ្លែស្វាយស្រស់កម្ពុជាជាផ្លូវ ការទៅកាន់ទីផ្សារប្រទេសចិន នាព្រឹកថ្ងៃទី៧ខែឧសភានេះឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសា សន៍ឱ្យដឹងថា ក្នុងជំហានដំបូងនេះ បន្ទាប់ពីទទួលបានការស្នើសុំនេះ ក្រសួងបានចាត់មន្ត្រីជំនាញឱ្យចុះតម្រង់ទិសខាងបច្ចេកទេស ពិនិត្យ វាយតម្លៃ និងជ្រើស រើសបានកសិដ្ឋានចំនួន៣៧ ដែលមានសក្តានុពលខ្ពស់ និងស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសចិន។

ជាមួយគ្នានោះ ក្រសួងក៏ បានជំរុញការកសាងបំពាក់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តចាំ បាច់ សម្រាប់អនុវត្តន៍ប្រព្រឹត្តិកម្មកម្ចាត់ពងរុយចោះផ្លែ ស្វាយ បានចំនួន០៥ គឺការ ប្រើចំហាយទឹកក្តៅមានចំនួន ០២ និងប្រើទឹកក្តៅចំនួន០៣ ដើម្បីស្នើសុំការចុះបញ្ជីទទួល ស្គាល់ពីGACC កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២០ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ និងថ្ងៃទី០៦ ខែមេសា ឆ្នាំ ២០២១ កន្លងមកនេះ។

សំឡេង៖ អ៊ីចឹងហើយ បានជាភាគីរដ្ឋបាលគយចិន គឺបានរៀបចំឱ្យយើងដាក់ស្នើសុំម្ដងមួយៗ ដើម្បីភាគីអគ្គរដ្ឋបាលគយចុះមកពិនិត្យ ទៅលើចំការ ដែលយើងត្រូវដាំ រៀបចំនូវលក្ខខណ្ឌតម្រូវ ដើម្បីឆ្លើយតប មុននឹងការរៀបចំវេចខ្ចប់ទៅកាន់ប្រទេសចិន ដូច្នេះហើយយើងឃើញថា យើងបានរៀបចំនាំចេញផ្លែចេកស្រស់កាលពីឆ្នាំកន្លងទៅ ហើយឆ្នាំនេះ យើងបានទទួលការអនុញ្ញាតដោយនាំស្វាយស្រស់។

បន្ទាប់នេះយើងបានជម្រាបជូនហើយ គឺមានផ្លែតាង៉ែនដែរ ដែលជាផ្លែឈើបន្ទាប់ពីផ្លែស្វាយ ហើយមានទឹកមាត់ត្រចៀកកាំ ហើយនឹងមានផ្លែឈើជាបន្ត បន្ទាប់ទៀត ដូចជាផ្លែស្រកា នាគជាដើម យើងមានផ្លែឈើជាច្រើនទៀត ហើយនិងផលិតផលកសិកម្មជាច្រើនមុខទៀត ដូចជាទុរេន និងម្នាស់ជាដើមដែលអាចនាំទៅកាន់ប្រទេសចិននៅពេលខាងមុខ។

ឯកឧត្តមបានបន្តថា បន្ទាប់ពីការត្រៀមខាងបច្ចេក ទេសកម្រិតកសិដ្ឋាន និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តចាំបាច់ ត្រូវបានបញ្ចប់ដំណើរការពិនិត្យវាយតម្លៃតាមប្រព័ន្ធវីដេអូទៅលើចម្ការស្វាយ និងរោងចក្រប្រព្រឹត្តិកម្មកម្តៅកម្ចាត់ពងរុយចោះផ្លែស្វាយ ដោយមន្ត្រីជំនាញនៃ GACC ប្រចាំខេត្តក្វាងស៊ី បានដំណើរការកាលពីថ្ងៃ ទី ១០ ខែមីនា ឆ្នាំ២០២១ ។

សូមបញ្ជាក់ថា ជាលទ្ធផលកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២១កន្លងទៅ GACC បានអនុម័តទទួលស្គាល់ជាផ្លូវការ នូវបញ្ជីឈ្មោះចម្ការស្វាយចំនួន៣៧ និងរោងចក្រវេចខ្ចប់ចំនួន០៥ ដែលបាន ចុះបញ្ជីសម្រាប់នាំចេញផ្លែ ស្វាយស្រស់កម្ពុជា ទៅកាន់ប្រទេសចិននៅថ្ងៃទី៧ ខែ ឧសភា ឆ្នាំ២០២១៕

អត្ថបទទាក់ទង