ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ត្រៀមហៅកីឡាករបាល់ទាត់លំដាប់ពិភពលោក Messi និង Neymar មកទស្សនកិច្ចកម្ពុជា ពេលកូវីដ-១៩ធូរស្រាល

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអាទិត្យ ទី២ ខែឧសភា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 54
សម្តេចតេជោ ហ៊ុន សែន ត្រៀមហៅកីឡាករបាល់ទាត់លំដាប់ពិភពលោក Messi និង Neymar មកទស្សនកិច្ចកម្ពុជា ពេលកូវីដ-១៩ធូរស្រាល សម្តេចតេជោ ហ៊ុន សែន ត្រៀមហៅកីឡាករបាល់ទាត់លំដាប់ពិភពលោក Messi និង Neymar មកទស្សនកិច្ចកម្ពុជា ពេលកូវីដ-១៩ធូរស្រាល

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហើបពីការត្រៀមហៅកីឡាករបាល់ទាត់លំដាប់ពិភពលោក ចំនួន២រូប គឺ Messi និង Neymar មកទស្សនកិច្ចប្រទេសកម្ពុជា ពេលស្ថានភាពជំងឺកូវីដ-១៩ធូរស្រាល។

ការបង្ហើបខាងលើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្រោយពីមានកូនខ្មែរមួយរូប ស្នើសុំសម្តេចតាមរយៈការ Comment នៅលើ Facebook សម្តេចដោយផ្ទាល់។

កូនខ្មែររូបនេះ មានគណនី Facebook ឈ្មោះ Din Din បានមក Comment យ៉ាងដូច្នេះថា៖ «កូនស្នើពុក ពេលឈប់កូវីដ-១៩ ចង់ឲ្យសម្តេចពុកហៅ Neymar និង Messi មកខ្មែរយើងមក»។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍តបថា «ចាំពុកសាកល្បងអញ្ជើញគាត់មកទស្សនកិច្ចប្រទេសយើង»។

សូមជម្រាបថា Messi តារាបាល់ទាត់ឆ្នើមប្រចាំក្លឹបកំពូលអេស្ប៉ាញ Barcelona មានសញ្ជាតិអាហ្សង់ទីន និង Neymar តារាបាល់ទាត់ឆ្នើមប្រចាំក្លឹបកំពូលបារាំង Paris Saint-Germain មានសញ្ជាតិប្រេស៉ីល ដែលសុទ្ធសឹងជាប្រទេសស្ថិតនៅអាមេរិកឡាទីន៕

អត្ថបទទាក់ទង