តំបន់អង្គរញញឹមទទួលស្វាគមន៍អ្នកទេសចរណ៍ជិតឆ្ងាយជាថ្មី
បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរជាតិអប្សរា នៅរសៀលថ្ងៃអាទិត្យទី ២៥ ខែមេសា ឆ្នាំ២០២១ នេះ បានបង្ហាញថា តំបន់អង្គរដែលខ្លួនគ្រប់គ្រងនឹងបើកដំណើរការទទួលស្វាគមន៍ភ្ញៀវជាតិនិងអន្តរជាតិជាថ្មីចាប់ពីថ្ងៃនេះតទៅហើយ ស្របតាមសេចក្ដីសម្រេចថ្មីរបស់រាជរដ្ឋាភិបាលដែលបានចេញនៅមុននេះបន្តិច។ ខាងក្រោមនេះជាសំណេរទាំងស្រុងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរជាតិអប្សរា៖
យើងនៅញញឹមចាំស្វាគមន៍អ្នកគ្រប់ពេលវេលា
ខ្ញុំនៅបង្ហាញស្នាមញញឹមជាប់ជានិច្ច និងរង់ចាំអ្នកមកទស្សនាខ្ញុំគ្រប់ពេលវេលា។ ក្រោមការមើលថែទាំអភិរក្សយ៉ាងល្អប្រពៃពីអាជ្ញាធរជាតិអប្សរា ធ្វើឲ្យខ្ញុំនៅតែរឹងមាំ ស្រស់ស្អាត ស័ក្ដិសមនូវគុណតម្លៃនៃប្រាង្គប្រាសាទដ៏អច្ឆរិយជាសាកលសម្រាប់មនុស្សជាតិ។ សូមកូនខ្មែរគ្រប់រូប ចូលរួមថែរក្សាគុណតម្លៃបេតិកភណ្ឌនេះជាដរាបតរៀងទៅ។ កិច្ចការអភិរក្សបេតិកភណ្ឌ ជាភារកិច្ចកូនខ្មែរគ្រប់ៗរូប៕
សូមអញ្ជើញទស្សនាទិដ្ឋភាពដ៏ត្រកាលនៃប្រាង្គប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន នៃរមណីយដ្ឋានអង្គរ ដូចខាងក្រោមនេះ