ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសរកឃើញអ្នកជំងឺឆ្លងថ្មី ១២៣នាក់ទៀត (ភាគច្រើនជាអាជីវករផ្សារលើ និងគ្រួសារ)

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 49

រដ្ឋបាលខេត្តព្រះសីហនុ ចេញសេចក្តីជូនដំណឹងស្តីពីការរកឃើញអ្នកជំងឺកូវីដ-១៩ ដែលជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ១២៣នាក់ ក្រោយការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១។ ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ ទាំង ១២៣នាក់រួមមាន៖ អាជីវករផ្សារលើ ក្រុងព្រះសីហនុ និងក្រុមគ្រួសារ ក៏ដូចជាអ្នកពាក់ព័ន្ធជាមួយអាជីវករទាំងនោះ រួមទាំងប្រជាពលរដ្ឋរស់នៅតំបន់ទំនប់រលក ភូមិ៣ សង្កាត់លេខ១ ចំនួន ១នាក់។

សូមអានសេចក្តីជូនដំណឹងខាងក្រោម៖

អត្ថបទទាក់ទង