ក្រសួងសុខាភិបាល ក្រើនរំលឹកចុងក្រោយដល់ម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជន ក្នុងការអនុវត្តវិធានិការក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ បានក្រើនរំលឹកចុងក្រោយដល់ម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជន ក្នុងការអនុវត្តវិធានិការក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បន្ទាប់ពីក្រសួងបានធ្វើការណែនាំរួចមកហើយ ដោយមិនអនុញ្ញាតឱ្យកន្លែងពិនិត្យព្យាបាលជំងឺឯកជនទទួលពិនិត្យ ឬព្យាបាលអ្នកជំងឺដែលសង្ស័យថាជាជំងឺកូវីដ-១៩ឡើយ។
នៅក្នុងសេចក្ដីក្រើនរំលឹកចុងក្រោយនេះ ក្រសួងសុខាភិបាលបានដាក់ចេញសេចក្ដីណែនាំចំនួន ៧ ចំណុចដូចខាងក្រោម៖
ក្នុងករណីកន្លែងពិនិត្យព្យាបាលជំងឺឯកជនណាមួយ មិនគោរពទៅតាមការណែនាំនេះទេ នោះកន្លែងពិនិត្យព្យាបាលជំងឺឯកជននោះនឹងទទួលការពិន័យដូចក្រោម៖
- ការព្យួរ ឬដកអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម
- ការបិទអាជីវកម្ម
- ពិន័យអន្តរការ
- ពិន័យជាប្រាក់
- ទោសដាក់ពន្ធធនាគារ