ខ្មែរប៉ុស្ដិ៍ Close

ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ធ្វើឡើងជូនប្រជាពលរដ្ឋនៅស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម ខេត្ដកណ្ដាល

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែមេសា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 20
ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ធ្វើឡើងជូនប្រជាពលរដ្ឋនៅស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម ខេត្ដកណ្ដាល ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ធ្វើឡើងជូនប្រជាពលរដ្ឋនៅស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម ខេត្ដកណ្ដាល

(កណ្ដាល)៖ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល រួមជាមួយលោក លោកស្រីប្រធានមន្ទីរ លោកអភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក រួមនិងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។

លោក នុត ពុធដារ៉ា ក៏បានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យ និងអ្នកមកទទួលចាក់វ៉ាក់សាំងទាំងអស់ ឲ្យអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវពាក់ម៉ាស់ លាងសម្អាតដៃនឹងអាល់កុល ហើយត្រូវរក្សាគម្លាតសង្គម ជាប់ជាប្រចាំ។

លោកអភិបាលរងខេត្ត បានជំរុញឲ្យក្រុមគ្រូពេទ្យ និងអ្នកពាក់ព័ន្ធទាំងអស់ ជំរុញការចាក់វ៉ាក់សាំងឲ្យបានលឿន ទាន់ពេលវេលា ដើម្បីបញ្ជៀសពីការរាតត្បាតការរីករាលដាលនៃជំងឺកូវីដ-១៩។

ជាមួយគ្នា លោក នុត ពុធដារ៉ា និងលោកស្រី ប្រធានមន្ទីរអភិវឌ្ឍជនបទខេត្ត ក៏បានឧបត្ថម្ភដល់រដ្ឋបាលស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម ក្នុងមួយស្រុក ទទួលបាន របាំងការពារផ្ទៃមុខ ចំនួន៤៥ និងអាវសម្រាប់ការពារ ចំនួន៤០ផងដែរ៕

អត្ថបទទាក់ទង