ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្ដម ឃួង ស្រេង ដាក់វិធានការឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវអនុវត្ដន៍ពង្រឹងលើវិធានការ ៣កុំ និង៣ការពារ ដើម្បីបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែមេសា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 49
ឯកឧត្ដម ឃួង ស្រេង ដាក់វិធានការឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវអនុវត្ដន៍ពង្រឹងលើវិធានការ ៣កុំ និង៣ការពារ ដើម្បីបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ឯកឧត្ដម ឃួង ស្រេង ដាក់វិធានការឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវអនុវត្ដន៍ពង្រឹងលើវិធានការ ៣កុំ និង៣ការពារ ដើម្បីបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដាក់ចេញនូវវិធានការថ្មី ក្នុងរយៈពេលពីរសប្តាហ៍ ដោយគិតចាប់តាំងពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ដោយអនុវត្តន៍នូវវិធានការរដ្ឋបាល ជាបណ្ដោះអាសន្ន ដូចជាការបិទអាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងការបិទ ការធ្វើចរាចរណ៍ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង ៥ភ្លឺ ជាដើម ដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំតាមរយៈវីដេអូខុនហ្វើរិន ឯកឧត្ដម ឃួង ស្រេង បានធ្វើ ការណែនាំ ឱ្យអាជ្ញាធរខណ្ឌទាំង១៤ ដូចជាកងកម្លាំង សមត្ថកិច្ចត្រូវចុះល្បាតជាប្រចាំនៅតាមមូលដ្ឋាន របស់ខ្លួន ដើម្បីពង្រឹងនូវវិធានការ ទប់ស្កាត់ការចម្លងជំងឺ-១៩ ទៅតាមវិធានការរបស់ ក្រសួងសុខាភិបាល ពិសេស អនុវត្តវិធានការ ៣ កុំ និង៣ការពារ ដោយតម្រូវ ឱ្យពួកគាត់ ពាក់ម៉ាស និង រក្សាគម្លាតសុវត្ថិភាពនៅតាមទីសាធារណៈ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩នេះឱ្យបាន។

ការណែនាំបែបនេះរបស់ ឯកឧត្ដម អភិបាល រាជធានីភ្នំពេញ បានធ្វើឡើង នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ តាមរយៈ វីដេអូខុនហ្វើរិន (video confere nce ) នៅសាលារាជធានីភ្នំពេញ ដើម្បីពង្រឹង លើបញ្ហា សន្តិសុខ ការបង្ការ ទប់ស្កាត់ នូវការរីករាលដាលនៃជំងឺកូវីដ ១៩ និងការពង្រឹង ការងារនៅតាមមណ្ឌលចត្តាឡីស័កនានា នៅទូទាំងរាជធានីភ្នំពេញ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំ នោះឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ ណែនាំ ទៅដល់អាជ្ញាធរខណ្ឌទាំង១៤ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ច មន្ទីរពាក់ព័ន្ធទាំងអស់ ត្រូវចុះពិនិត្យមើលស្ថានភាព ជាក់ស្តែងនៅតាមមណ្ឌលចត្តាឡីស័កនានា នៅទូទាំងរាជធានីភ្នំពេញ ដោយ លោកអភិបាល បានណែនាំឱ្យ មេភូមិ ចៅសង្កាត់ អភិបាលខណ្ឌ ចុះពិនិត្យមើលស្ថានភាព ជីវភាពបងប្អូន ប្រជាពលរដ្ឋ ដែលបាន និងកំពុងធ្វើចត្តាឡីស័កថា តើពួកគាត់ មានការខ្វះខាត ឬ តម្រូវការអ្វី។ ក្នុងនាម អាជ្ញាធរ ត្រូវជួយដោះស្រាយ ជូនពួកគាត់ភ្លាមៗ ដើម្បីធានាថា ពួកគាត់មិនមាន បញ្ហា ខ្វះខាតក្នុងជីវភាពក្នុងអំឡុងពេល នៃការធ្វើចត្តាឡីស័កនោះទេ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានធ្វើការណែនាំដល់អាជ្ញាធរ និងកង កម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវចុះ ពិនិត្យ និងតាមដានមើល ទីតាំងដែលបានបិទ បណ្ដោះអាសន្ន ដូចជាហាង អ៊ីនធឺណិត កាហ្វេ ក្លឹបហាត់ប្រាណ ក្លឹបម៉ាស្សា ខារ៉ាអូខេ និងខេធីវីជាដើម ដើម្បីធ្វើយ៉ាងណាកុំឱ្យតាំងនេះលួចបើកខុសពីការណែនាំរបស់ សាលារាជធានីភ្នំពេញ ក្នុងន័យ ចូលរួមទប់ស្កាត់ ការចម្លងជំងឺកូវីដ-១៩ ដោយសារតែ ទីតាំងទាំងប៉ុន្មាននោះ គឺជាទីតាំងដែលមានហានិភ័យខ្ពស់ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលយើងត្រូវតែយក ចិត្តទុកដាក់ចូលរួមទប់ស្កាត់ទាំងអស់គ្នា៕

អត្ថបទទាក់ទង