ខ្មែរប៉ុស្ដិ៍ Close

ជូនដំណឹង! អ្នកកើតកូវីដ-១៩ ធ្លាប់ទៅឱសថស្ថាន ឆាតវិមាន ផ្លូវម៉ៅសេទុង នៅថ្ងៃទី២៤-២៥ ខែមីនា, អ្នកសង្ស័យសូមទៅពិនិត្យសំណាក

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 18
ជូនដំណឹង! អ្នកកើតកូវីដ-១៩ ធ្លាប់ទៅឱសថស្ថាន ឆាតវិមាន ផ្លូវម៉ៅសេទុង នៅថ្ងៃទី២៤-២៥ ខែមីនា, អ្នកសង្ស័យសូមទៅពិនិត្យសំណាក ជូនដំណឹង! អ្នកកើតកូវីដ-១៩ ធ្លាប់ទៅឱសថស្ថាន ឆាតវិមាន ផ្លូវម៉ៅសេទុង នៅថ្ងៃទី២៤-២៥ ខែមីនា, អ្នកសង្ស័យសូមទៅពិនិត្យសំណាក

(ភ្នំពេញ)៖ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានជូនដំណឹងនៅលើ Facebook ថា អ្នកកើតជំងឺកូវីដ-១៩ ធ្លាប់បានចូលទៅ ឱសថស្ថាន ឆាតវិមាន ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៣៩៣Eo មហាវិថីម៉ៅសេទុង សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ចូលទៅ ឱសថស្ថាន ឆាតវិមាន នៅថ្ងៃទី២៤-២៥ ខែមីនា ឆ្នាំ២០២១ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬលេចចេញរោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩។

ទីតាំងសម្រាប់ធ្វើតេស្ដមាននៅវិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕

អត្ថបទទាក់ទង