ខ្មែរប៉ុស្ដិ៍ Close

វិភាគទានដោយស្ម័គ្រចិត្តពីប្រាក់បៀវត្សរបស់មន្រ្តីសាធារណៈ ជូនមូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ កើនដល់ជាង ៩លានដុល្លារ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 89

គិតត្រឹមម៉ោង១៧ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ថ្នាក់ដឹកនាំ និងមន្រ្តីសាធារណៈចំនួន ៦៤ ៦៨០នាក់ មកពីក្រសួង ស្ថាប័ន ចំនួន៤១ បានចូលរួមវិភាគទានប្រាក់បៀវត្សដោយស្ម័គ្រចិត្ត ជូនមូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយមានចំនួនទឹកប្រាក់សរុបកើនដល់ ៣៦ ៧៦៧ ៣៦៧ ០០០រៀល ឬប្រហាក់ប្រហែល ជាង៩លានដុល្លារសហរដ្ឋអាមេរិក។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានចេញសេចក្តីសម្រេចមួយ បង្កើតគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ គណៈកម្មការនេះដឹកនាំដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អមដោយអនុប្រធានប្រធាន៥រូប និងសមាជិកជា៤០នាក់ ដែលក្នុងនោះមាន២០នាក់ មកពីបណ្តាក្រសួងស្ថាប័នផ្សេងៗ និងសមាជិកដទៃទៀតជាអភិបាលរាជធានីខេត្តទាំងអស់នៅកម្ពុជា៕