ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោក ហេង វាសនា ម្ចាស់បន្ទប់ជួល៤៦បន្ទប់ នៅខេត្តពោធិ៍សាត់ ដែលប្រកាសមិនយកថ្លៃឈ្នួលពីកម្មករ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 8
សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោក ហេង វាសនា ម្ចាស់បន្ទប់ជួល៤៦បន្ទប់ នៅខេត្តពោធិ៍សាត់ ដែលប្រកាសមិនយកថ្លៃឈ្នួលពីកម្មករ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោក ហេង វាសនា ម្ចាស់បន្ទប់ជួល៤៦បន្ទប់ នៅខេត្តពោធិ៍សាត់ ដែលប្រកាសមិនយកថ្លៃឈ្នួលពីកម្មករ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានចេញលិខិតថ្លែងអំណរគុណចំពោះលោក ហេង វាសនា និងភរិយា ម្ចាស់បន្ទប់ជួល៤៦បន្ទប់ ដែលប្រកាសមិនយកថ្លៃឈ្នួលពីកម្មករ-កម្មការិនី នៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩នេះ។

តាមរយៈលិខិតថ្លែងអំណរគុណរបស់សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖

«ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរ​ដោយស្មោះចំពោះលោក ព្រមទាំងភរិយា ដែលមានសមានចិត្តជួយសម្រាលបន្ទុកកម្មករ កម្មការិនី តាមរយៈការផ្ដល់បន្ទប់ស្នាក់​នៅដោយឥតគិតថ្លៃចំនួន ៤៦ បន្ទប់ សម្រាប់អំឡុងពេលដែលប្រទេសយើងកំពុងប្រឈមមុខទប់ទល់នឹងវិបត្តិដែលបង្កឡើង​ដោយជំងឺកូវីដ-១៩»។

សូមជម្រាបថា កម្ពុជាកំពុងទទួលរងនូវការរីករាលដាល នៃជំងឺកូវីដ-១៩យ៉ាងខ្លាំង ដោយបានធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ច និងការរកទទួលទានរបស់ប្រជាពលរដ្ឋ ក៏ដូចជាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទាំងមូលផងដែរ។ ដូច្នេះការប្រកាសរបស់ម្ចាស់បន្ទប់ជួលខាងលើនេះ គឺពិតជាគំរូដ៏ល្អសម្រាប់ជួយសម្រាលបន្ទុកកម្មករ-កម្មការិនី ហើយទង្វើដ៏ប្រពៃបែបនេះក៏ទទួលបានការគាំទ្រពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងទទួលបានការសាទរពីប្រជាពលរដ្ឋខ្មែរផងដែរ។

អត្ថបទទាក់ទង