ខ្មែរប៉ុស្ដិ៍ Close

រកឃើញវិជ្ជមានជំងឺកូវីដ-១៩ លើម្ចាស់បន្ទប់ពិគ្រោះព្យាបាលជំងឺ «សាន ភីរូ» នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ 

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 61
រកឃើញវិជ្ជមានជំងឺកូវីដ-១៩ លើម្ចាស់បន្ទប់ពិគ្រោះព្យាបាលជំងឺ «សាន ភីរូ» នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ  រកឃើញវិជ្ជមានជំងឺកូវីដ-១៩ លើម្ចាស់បន្ទប់ពិគ្រោះព្យាបាលជំងឺ «សាន ភីរូ» នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ 

ម្ចាស់បន្ទប់ពិគ្រោះព្យាបាលជំងឺ «សាន ភីរូ» ស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩។

ការរកឃើញម្ចាស់បន្ទប់ពិគ្រោះព្យាបាលជំងឺ «សាន ភីរូ» មានវិជ្ជមានជំងឺកូវីដ-១៩ ក្រោយគ្រូពេទ្យចំនួន២នាក់ មានអាយុ ២៨ឆ្នាំ និង២៤ឆ្នាំ ត្រូវបានរកឃើញថា កើតជំងឺកូវីដ-១៩ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ដែលបម្រើការងារនៅបន្ទប់ពិគ្រោះព្យាបាលជំងឺខាងលើនេះ។

ជុំវិញករណីរកឃើញគ្រូពេទ្យនៅបន្ទប់ព្យាបាលជំងឺ «សាន ភីរូ» នាថ្ងៃទី២៥ ខែមីនា ម្សិលមិញ អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានបានចេញចូលរកសេវាព្យាបាលជំងឺនៅបន្ទប់ពិគ្រោះព្យាបាលជំងឺ «សាន ភីរូ» ដែលមានលេចចេញរោគសញ្ញាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម អាចទៅតេស្តសុខភាពរកមេរោគនៅវិទ្យាល័យ បាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម , មន្ទីរ ពេទ្យខ្មែរ-សូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។

ដោយឡែក អ្នកដែលបានចេញចូលទីតាំងខាងលើ ឬប៉ះពាល់ជាមួយគ្រូពេទ្យនៅទីនេះ តែមិនទាន់ចេញរោគសញ្ញា ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ៕

អត្ថបទទាក់ទង