ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើសារអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដល់ប្រជាជនកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 64
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើសារអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដល់ប្រជាជនកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើសារអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដល់ប្រជាជនកម្ពុជា

នាព្រឹកថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២០ ដែលជាថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិ ថ្ងៃទី១ដែលនឹងឈានចូលមកដល់នៅយប់នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក អបអរសាទរពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដល់ព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិ និងកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេស ដោយសូមអោយជួបតែសេចក្តីសុខ សេចក្តីចម្រើន មានលាភជ័យ សុភមង្គល និងសុខភាពល្អចៀសផុតពីជំងឺទាំងឡាយរួមទាំងជំងឺកូវីដ-១៩ ។

ទន្ទឹមនេះ លោកនាយករដ្ឋមន្ត្រីក៏បានអរគុណដល់ការយោគយល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងមន្រ្តីរាជការ ព្រមទាំងកម្មករកម្មការិនីដែលបានបន្តធ្វើការងារប្រចាំថ្ងៃ ដោយបន្តធ្វើការងារជាធម្មតាក្នុងថ្ងៃចូលឆ្នាំ៕

អត្ថបទទាក់ទង