ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ត្រួតពិនិត្យបន្ទប់ពិសោធន៍ធ្វើតេស្តរកវីរុសកូវីដ-១៩ នៅមន្ទីរពេទ្យព្រះកេតុមាលា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 63
លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ត្រួតពិនិត្យបន្ទប់ពិសោធន៍ធ្វើតេស្តរកវីរុសកូវីដ-១៩ នៅមន្ទីរពេទ្យព្រះកេតុមាលា លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ត្រួតពិនិត្យបន្ទប់ពិសោធន៍ធ្វើតេស្តរកវីរុសកូវីដ-១៩ នៅមន្ទីរពេទ្យព្រះកេតុមាលា

អនុវត្តតាមអនុសាសន៍លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាព្រឹកថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២១ កន្លងទៅនេះ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចុះត្រួតពិនិត្យការងារមួយចំនួន នៅមន្ទីរពេទ្យព្រះកេតុមាលា ដែលទាក់ទងទៅនឹងការងារបច្ចេកទេសបន្ទប់ពិសោធន៍ផ្នែកកូវីដ-១៩។ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ អគ្គនាយករង អគ្គនាយកដ្ឋាន ភស្តភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងជានាយក មន្ទីពេទ្យព្រះកេតុមាលា បានលើកឡើងពីកិច្ចសហការរវាងមន្ទីរពេទ្យព្រះកេតុមាលា ជាមួយវិទ្យាស្ថាន សុខភាពសាធារណៈ របស់ក្រសួងសុខាភិបាល និងសហការរៀបចំអោយមានដូចជាបន្ទប់ ផ្នែកសិក្សា វីរុស កូវីដ-១៩ ការវិភាគរកវីរុស ការរៀបចំទទួល និងបែងចែកសំណាក រួចយកសំណាកមកធ្វើតេស្តិ៍។ ក្នុងការរៀបចំនេះ ទី១ មន្ទីរពេទ្យព្រះកេតុមាលា បានចែកជាបន្ទប់ អិចស្ត្រាសិន ដោយចម្រាញ់រកធាតុផ្សំរបស់មេរោគ ដើម្បីបណ្តុះរកប្រភេទមេរោគអោយឃើញនៅក្នុងម៉ាស៊ីន។ បន្ទប់ទីពីរ ជាបន្ទប់ ម៉ាស្ទើមិច បន្ទាប់មកយើងចូលបន្ទប់មួយទៀត ដើម្បីរកប្រភេទមេរោគកូវីដ-១៩។

បន្តមកទៀត យើងចូលបន្ទប់ ទិន្នន័យ ទើបបញ្ចេញជាលទ្ធផលចុងក្រោយ។ ក្នុងបន្ទប់នីមួយៗ យើងត្រូវការបុគ្គលិកចាប់ពីពីរនាក់ និងផ្នែកមួយទៀតឈ្មោះថា៖ សុវត្ថិភាពវិជ្ជសាស្ត្រ។ ព្រមទាំងបន្ទប់ឃ្លាំងតូច-ធំ សម្រាប់ស្តុក។ ក្នុងចំនួននេះ យើងអាចធ្វើតេស្តិ៍បានប្រមាណ ៤០០តេស្ត ក្នុងមួយថ្ងៃ នៅពេលមានឧបករគ្រប់គ្រាន់។ ទាំងនេះជាការជួយដល់ក្រសួងសុខាភិបាល ដែលធ្វើតេស្តិ៍មិនទាន់ ដោយសហការគ្នាឱ្យបានរលូន ទៅតាមសេចក្តីត្រូវការ របស់ផ្នែកវិជ្ជសាស្ត្រយើង។

ក្នុងឱកាសចុះពិនិត្យការងារបច្ចេកទេសទាក់ទងទៅនឹងការរៀបចំបន្ទប់ធ្វើតេស្តិ៍រកមេរកកូវីដ-១៩ នាពេលនោះ លោក ទៀ បាញ់ បានលើកឡើង ពីការជួយជ្រោមជ្រែងរបស់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ជាពិសេសសម្ដេចតេជោ ដែលជានិច្ចកាលសម្តេច បានស្វះស្វែងរកវ៉ាក់សាំង និងឱសថសំរាប់ជួយព្យាបាលជំងឺកូវីដ-១៩ ជូនកងកម្លាំង ខភម ក៏ដូចជាប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីអោយមានសុខភាពល្អ ទទួលបានក្តីសុខសាន្ត សំរាប់គ្រួសារ និងសង្គមជាតិទាំងមូល។ លោក ក៏បានក្រើនរំលឹកលោកគ្រូ អ្នកគ្រូពេទ្យ ដែលជាយុទ្ធជនអាវស និងជាកំលាំងជួរមុខទាំងអស់ត្រូវស្មោះស្ម័គ្រចិត្ត លះបង់នូវផលប្រយោជន៍ ពេលវេលាគិតគូរដល់សុខទុក្ខអ្នកជំងឺ ដែលកំពុងដង្ហោយហៅរកអ្នក អោយជួយសង្រ្គោះជីវិត។

លោក ទៀ បាញ់ បានសំដែងនូវក្តីសង្ឃឹម និងជឿជាក់ លើការដឹកនាំប្រកបដោយឋាមពលខ្លាំងក្លា និង បញ្ញាញាណរបស់ក្រុមគ្រូពេទ្យទាំងអស់ ប្រកបដោយកត្តញ្ញូតាធម៌ ទឹកចិត្តស្មោះសរ ស្ម័គ្រជួយមនុស្សជាតិគ្រប់ជាតិសាសន៍ ពណ៌សំបូរ ដែលកំពុងរស់នៅ និងបំពេញភារកិច្ចនៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា អោយរួចចាកផុតពីជំងឺដ៏កាចសាហាវនេះ៕

អត្ថបទទាក់ទង