ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់៖ ការគំរាមកំហែងពីមេរោគ COVID-19 គឺនៅតែមានកម្រិតខ្ពស់នៅឡើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 175
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់៖ ការគំរាមកំហែងពីមេរោគ COVID-19 គឺនៅតែមានកម្រិតខ្ពស់នៅឡើយ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់៖ ការគំរាមកំហែងពីមេរោគ COVID-19 គឺនៅតែមានកម្រិតខ្ពស់នៅឡើយ

នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ តាមរយៈបណ្តាញសង្គម លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានគូស បញ្ជាក់ថា ការគំរាមកំហែងពីមេរោគ COVID-19 គឺនៅតែមានកម្រិតខ្ពស់នៅឡើយ ដោយអត្រាចម្លងថ្មីនិងមរណភាពមានការកើនឡើងជារៀងរាល់ថ្ងៃ នៅតាមបណ្តាប្រទេសនានា ហើយកម្ពុជាខ្លួនឯង ក៏ទើបតែបានរកឃើញករណីចម្លងថ្មីចំនួន ០២នាក់ ផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បានបន្តក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចៀសវាងការជួបជុំដែលមានមនុស្សច្រើន ត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ ឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូឬអាល់កុល បន្តរក្សាគម្លាតឆ្ងាយពីគ្នា កុំចាកចេញពីផ្ទះបើមិនចាំបាច់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវរាល់វិធានការនានាដែលក្រសួងសុខាភិបាលបានណែនាំ៕

អត្ថបទទាក់ទង