ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់៖ ទោះបីជាកម្ពុជាទទួលវ៉ាក់សាំងកូវីដ-១៩ ជាបន្តបន្ទាប់ តែគំរាមកំហែងនៅតែមានកម្រិតខ្ពស់ ដែលទាមទារឲ្យប្រជាជនអនុវត្តវិធានការ “៣ការពារ ៣កុំ” ឲ្យបានម៉ឺងម៉ាត់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 35
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់៖ ទោះបីជាកម្ពុជាទទួលវ៉ាក់សាំងកូវីដ-១៩ ជាបន្តបន្ទាប់ តែគំរាមកំហែងនៅតែមានកម្រិតខ្ពស់ ដែលទាមទារឲ្យប្រជាជនអនុវត្តវិធានការ “៣ការពារ ៣កុំ” ឲ្យបានម៉ឺងម៉ាត់ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់៖ ទោះបីជាកម្ពុជាទទួលវ៉ាក់សាំងកូវីដ-១៩ ជាបន្តបន្ទាប់ តែគំរាមកំហែងនៅតែមានកម្រិតខ្ពស់ ដែលទាមទារឲ្យប្រជាជនអនុវត្តវិធានការ “៣ការពារ ៣កុំ” ឲ្យបានម៉ឺងម៉ាត់

នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ តាមរយៈបណ្តាញទំនាក់ទំងសង្គមហ្វេសប៊ុក លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា បើទោះជាកម្ពុជា បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ ហើយបាននិងកំពុងចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ក៏ការគំរាមកំហែងនៅតែមានកម្រិតខ្ពស់ ដោយហេតុថា ព្រឹត្តិការណ៍២០កុម្ភៈ មិនទាន់បានបិទបញ្ចប់នៅឡើយ ។

ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រី បានបន្តអំពាវនាវ ដល់ប្រជាជនទាំងអស់គ្នា បន្តចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ “៣ការពារ ៣កុំ”។

សូមបញ្ជាក់ថា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងការពារប្រទេស នឹងផ្តល់ជូនវ៉ាក់សាំងកូវីដ-១៩ សុីណូហ្វាម ដែលជាជំនួយឧបត្ថម្ភលើកទី២ ចំនួន ៧០ម៉ឺនដូស ជូនក្រសួងការពារជាតិកម្ពុជា ដែលជំនួយឧបត្ថម្ភនេះនឹងដឹកតាមយន្តហោះរបស់កងទ័ពជើងអាកាសសាធារណរដ្ឋប្រជាមានិតចិន៕

អត្ថបទទាក់ទង