ខ្មែរប៉ុស្ដិ៍ Close

UPDATE: ថវិកាបន្តកើនឡើងដល់ជាង៤២ពាន់លានរៀល ជាប្រាក់វិភាគទានប្រាក់បៀរវត្សដោយស្ម័គ្រចិត្តមកពីមន្រ្តីសាធារណៈ ជូនមូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០ នគរគំនិត 47
UPDATE: ថវិកាបន្តកើនឡើងដល់ជាង៤២ពាន់លានរៀល ជាប្រាក់វិភាគទានប្រាក់បៀរវត្សដោយស្ម័គ្រចិត្តមកពីមន្រ្តីសាធារណៈ ជូនមូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ UPDATE: ថវិកាបន្តកើនឡើងដល់ជាង៤២ពាន់លានរៀល ជាប្រាក់វិភាគទានប្រាក់បៀរវត្សដោយស្ម័គ្រចិត្តមកពីមន្រ្តីសាធារណៈ ជូនមូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

(ភ្នំពេញ)៖ គិតត្រឹមល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ ថ្នាក់ដឹកនាំ និងមន្រ្តីសាធារណៈចំនួន ៨៥ ៧០៩នាក់ មកពីក្រសួង ស្ថាប័ន ចំនួន៤២ (កើន៤៥៦នាក់ ធៀបនឹងតួលេខថ្ងៃ០៩ ខែកក្កដា ឆ្នាំ២០២០) បានចូលរួមវិភាគទានប្រាក់បៀវរត្សដោយស្ម័គ្រចិត្ត ជូនមូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយមានចំនួនទឹកប្រាក់សរុបកើនដល់ ៤២ ៦៤៦ ៧៧៨ ០០០រៀលហើយ (កើនជាង៥៨៨លានរៀល ធៀបនឹងតួលេខថ្ងៃ០៩ ខែកក្កដា ឆ្នាំ២០២០)។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានចេញសេចក្តីសម្រេចមួយ បង្កើតគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ គណៈកម្មការនេះដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន អមដោយអនុប្រធានប្រធាន៥រូប និងសមាជិកជា៤០នាក់ ដែលក្នុងនោះមាន២០នាក់ មកពីបណ្តាក្រសួងស្ថាប័នផ្សេងៗ និងសមាជិកដទៃទៀតជាអភិបាលរាជធានីខេត្តទាំងអស់នៅកម្ពុជា៕