ខ្មែរប៉ុស្ដិ៍ Close

លោកយាយវ័យ ៨៥ ឆ្នាំ ល្បីពេញបណ្តាញសង្គមពីសមត្ថភាពរបស់គាត់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 274
លោកយាយវ័យ ៨៥ ឆ្នាំ ល្បីពេញបណ្តាញសង្គមពីសមត្ថភាពរបស់គាត់លោកយាយវ័យ ៨៥ ឆ្នាំ ល្បីពេញបណ្តាញសង្គមពីសមត្ថភាពរបស់គាត់

ប្រទេសជប៉ុន ៖ ព្យាណូស្ថិតក្នុងប្រភេទឧបករណ៍ភ្លេងមួយដែលពិបាកក្នុងការលេង វាមានត្រូវការអោយអ្នកលេងវាមានការចងចាំខ្ពស់ និងមានភាពរហ័សរហួនខ្លាំង។ តាមប្រភពព័ត៌មានបរទេសមួយបានចុះផ្សាយពីលោកយាយវ័យ៨៥ឆ្នាំម្នាក់ ដែលបានអន្ទង់ព្រលឹងអ្នកប្រើប្រាស់អ៊ឺនធឺណែតជាច្រើនតាមរយៈការលេងព្យាណូរបស់គាត់។ តាមប្រភពបានអោយដឹងថាវីដេអូការលេងព្យាណូរបស់លោកយាយ​វ័យ៨៥ឆ្នាំម្នាក់នេះទើបតែត្រូវបានគេយកមកដាក់ក្នុងបណ្តាញ YouTube ជាលើកដំបូង។


ប៉ុន្តែគាត់ទទួលបានការគាំទ្រខ្លាំងណាស់វីដេអូនេះត្រូវបានគេចុចចូលមើល ៥០ម៉ឺនដងក្នុងបណ្តាញ YouTube និង ជាង ២.៣លានដងក្នុងបណ្តាញសង្គម Twitter ។ តាមរយៈវីដេអូមួយនេះយើងពិតជាអត់ស្ងើចនឹងលោកយាយម្នាក់នេះមិនបានពិតមែន។ ជាមួយនឹងវ័យ៨៥ឆ្នាំលោកយាយលើទៅពិតជាមានភាពទ្រុឌទ្រោមមន្តិច តែនៅពេលគាត់កំពុងលេងព្យាណូវាហាក់ផ្ទុយស្រលះគាត់បានបង្ហាញពីថាមពលនិងជំនាញរបស់គាត់ចេញមកយ៉ាងអស្ចារ្យ។ អ្នកជំនាញព្យាណូខ្លះបាននិយាយការលេងព្យាណូក្នុងរយៈពេជាង៨នាទីបែបនេះមិនមែនជាការងាយនោះទេ តែលោកយាយម្នាក់នេះអាចបញ្ចប់វាបានដោយជោគជ័យវាពិតជាគួរអោយសរសើរខ្លាំងណាស់៕
ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖

 

ប្រភព៖ Khmernote

អត្ថបទទាក់ទង