ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តបន្ទាយមានជ័យ ចុះជួយសាងសង់ផ្ទះប្រជាពលរដ្ឋឡើងវិញ ក្រោយរងគ្រោះដោយសារខ្យល់កន្ត្រាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1396
អភិបាលខេត្តបន្ទាយមានជ័យ ចុះជួយសាងសង់ផ្ទះប្រជាពលរដ្ឋឡើងវិញ ក្រោយរងគ្រោះដោយសារខ្យល់កន្ត្រាក់ អភិបាលខេត្តបន្ទាយមានជ័យ ចុះជួយសាងសង់ផ្ទះប្រជាពលរដ្ឋឡើងវិញ ក្រោយរងគ្រោះដោយសារខ្យល់កន្ត្រាក់

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកងកម្លាំងទាំង៣ ចុះជួយសាងសង់ផ្ទះប្រជាពលរដ្ឋឡើងវិញ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១​ ក្រោយពីមានភ្លៀងធ្លាក់មួយមេលាយឡំជាមួយ ខ្យល់កន្ត្រាក់បណ្តាលឲ្យខូចខាតផ្ទះចំនួន២៣ខ្នង ស្ថិតនៅភូមិព្រៃសង្ហា ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត បានផ្តល់ថវិកាឧបត្ថម្ភមួយចំនួនដល់កងកម្លាំងដែលចុះជួយធ្វើផ្ទះជូនបងប្អូនប្រជាពលរដ្ឋផងដែរ។

ក្នុងឱកាសនោះ លោក អ៊ុំ រាត្រី បានសម្តែងការសោកស្តាយជាមួយប្រជាពលរដ្ឋទាំងអស់ដែលទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ហើយលោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះអាកាសធាតុប្រែប្រួល បង្ករឲ្យមានគ្រោះធម្មជាតិជាយថាហេតុ និងត្រូវថែរក្សាការពារសុវត្ថិភាព ដើម្បីជៀសផុតពីគ្រោះថ្នាក់ដល់ទ្រព្យសម្បត្តិ និងសុវត្ថិភាព អាយុជីវិតផ្ទាល់ខ្លួនជាដើម៕

អត្ថបទទាក់ទង