ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលខេត្តក្រចេះរៀបចំពិធីចាប់ឆ្នោតជ្រើសរើសដីឡូត៍ (ដីកសិកម្ម ) ជូនសមាគមអតីតយុវជនកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 27

នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ លោក គង់ គឹមនី អភិបាលរងខេត្ត តំណាងលោក វ៉ា ថន អភិបាលខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីចាប់ឆ្នោតជ្រើសរើសឡូត៍ដី (ដីកសិកម្ម ) ជូន សមាគមអតីតយុវជនកម្ពុជាខេត្តក្រចេះ នៅទីតាំងសម្បទានដីសង្គមកិច្ច ដែលត្រូវប្រគល់ជូន អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារក្នុងខេត្ត ចំនួន៣៦គ្រួសារ ស្ថិតក្នុងភូមិ សំបួរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ។

ដោយមានការចូលរួមពីលោកប្រធានមន្ទីរដែនដី ខេត្ត លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងក្រចេះ លោកអភិបាលស្រុកស្នួលព្រមទាំង អាជ្ញាធរស្រុកឃុំជាច្រើននាក់ទៀត។

នាឱកាសនោះ លោក គង់ គឹមនី មានប្រសាសន៍ថា ដីកសិកម្មចំនួន១ហិកតា ក្នុងមួយគ្រួសារសម្រាប់ដីធ្លីដែលបានចែកជូនប្រជាពលរដ្ឋនេះ គឺមិនអនុញ្ញាតឲ្យលក់ដូរនោះទេ។

អភិបាលរងខេត្ត ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជូនដល់អតីតយុទ្ធជន ដែលរស់នៅទីនេះទាំងអស់គ្នា និងផ្តាំផ្ញើដល់បងប្អូនត្រូវចេះប្រុងប្រយត្ន័ការពារខ្លួនពីជំងឺកូវីដ-១៩ និងខិតខំប្រឹងប្រែងបំពេញការងារដែលមានស្រាប់ ដើម្បីជួយដល់ជីវភាពគ្រួសារ និងត្រូវចេះសាមគ្គីគ្នាពេលមានធុរៈ ដោយមិនប្រកាន់ ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយឡើយ ៕

អត្ថបទទាក់ទង