ខ្មែរប៉ុស្ដិ៍ Close

    ធនាគារកាណាឌីយ៉ា ដាក់ចេញគោលការណ៍ ៨ចំណុច ក្នុងការទប់ស្កាត់ការចម្លងជំងឺ កូវីដ-១៩

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 3114
    ធនាគារកាណាឌីយ៉ា ដាក់ចេញគោលការណ៍ ៨ចំណុច ក្នុងការទប់ស្កាត់ការចម្លងជំងឺ កូវីដ-១៩ធនាគារកាណាឌីយ៉ា ដាក់ចេញគោលការណ៍ ៨ចំណុច ក្នុងការទប់ស្កាត់ការចម្លងជំងឺ កូវីដ-១៩

    (ភ្នំពេញ)៖ ដើម្បីចូលជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការចម្លងជំងឺ កូវីដ-១៩ ធនាគារកាណាឌីយ៉ា ក.អ បានដាក់ចេញគោលការណ៍៨ចំណុចសំខាន់ៗ សម្រាប់ភ្ញៀវប្រតិបត្តិករ ដែលកំពុងប្រើប្រាសសេវាកម្មនានារបស់ធនាគារ ។

    គោលការណ៍ ទាំង៨ចំណុចរួមមាន៖
    ១. ស្កែនកូដរបស់ក្រសួងសុខាភិបាល ដើម្បីសុវត្ថិភាពយើង និងប្រទេសជាតិយើង

    ២. វាស់កម្តៅ និងលាងសម្អាតដៃ មុនពេលចូលធនាគារ

    ៣. រក្សាគម្លាតក្នុងពេលកំពុងរងចាំ ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុនានា

    ៤. ពាក់ម៉ាសជាប្រចាំ នៅពេលធ្វើប្រតិបត្តិការធនាគារ ឫសកម្មភាពផ្សេងៗណាមួយ

    ៥. លាងដៃជាមួយអាកុល បន្ទាប់ពីប្រើប្រាសទូរ ATM រួច

    ៦. កាត់បន្ថយការឆ្លង ដោយងាកមកធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈសេវាធនាគារចល័តរបស់ Canadia Bank

    ៧. ប្រើប្រាស់ការទូទាត់ប្រាក់តាមរយៈ QR CODE

    និង៨. និងទូទាត់ប្រាក់តាមរយៈ CONTACTLESS រាល់ពេលបងថ្លៃទំនិញនានា។

    គួរបញ្ជាក់ផងដែរថា អ្នកឧកញ៉ា ពង់ ឃាវសែ ប្រធានក្រុមហ៊ុនOCIC និងជាម្ចាស់ធនាគារកាណាឌឺយ៉ា កាលពីថ្ងៃទី១២ ខែមីនា ក្នលងទៅនេះ បានបន្តផ្តល់វិភាគទានថវិកាចំនួន៣លានដុល្លាសហរដ្ឋអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីប្រើប្រាស់ក្នុងសកម្មភាពទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតខ្លាំងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៕

    អត្ថបទទាក់ទង