ខ្មែរប៉ុស្ដិ៍ Close

    កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៥៩៦នាក់ អ្នកជាសះស្បើយចំនួន ៣៩៧នាក់ និងអ្នកស្លាប់ចំនួន​ ៦នាក់

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៨ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1152
    កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៥៩៦នាក់ អ្នកជាសះស្បើយចំនួន ៣៩៧នាក់ និងអ្នកស្លាប់ចំនួន​ ៦នាក់កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៥៩៦នាក់ អ្នកជាសះស្បើយចំនួន ៣៩៧នាក់ និងអ្នកស្លាប់ចំនួន​ ៦នាក់

    ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៥៩៦នាក់ អ្នកជាសះស្បើយចំនួន ៣៩៧នាក់ និងអ្នកស្លាប់ចំនួន​ ៦នាក់។

    បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ១៧៧នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

    សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៩៦ ៩៣៥នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៩២ ០១៥នាក់ និងស្លាប់សរុបចំនួន ១ ៩៨៧នាក់៕

    អត្ថបទទាក់ទង