ខ្មែរប៉ុស្ដិ៍ Close

គ្លីនិក «ឡាំ ប៊ុនថន» នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបិទជាបណ្តោះអាសន្ន ក្រោយអ្នកកើតកូវីដ-១៩បានទៅព្យាបាល, អ្នកប៉ះពាល់ និងធ្លាប់ចូលចាប់ពីថ្ងៃទី២០ មីនា សូមទៅយកសំណាករកកូវីដ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 59
គ្លីនិក «ឡាំ ប៊ុនថន» នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបិទជាបណ្តោះអាសន្ន ក្រោយអ្នកកើតកូវីដ-១៩បានទៅព្យាបាល, អ្នកប៉ះពាល់ និងធ្លាប់ចូលចាប់ពីថ្ងៃទី២០ មីនា សូមទៅយកសំណាករកកូវីដ គ្លីនិក «ឡាំ ប៊ុនថន» នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបិទជាបណ្តោះអាសន្ន ក្រោយអ្នកកើតកូវីដ-១៩បានទៅព្យាបាល, អ្នកប៉ះពាល់ និងធ្លាប់ចូលចាប់ពីថ្ងៃទី២០ មីនា សូមទៅយកសំណាករកកូវីដ

គ្លីនិក «ឡាំ ប៊ុនថន» នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានអាជ្ញាធរបិទជាបណ្តោះអាសន្ន នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ ក្រោយមានអ្នកកើតជំងឺកូវីដម្នាក់ បានចូលទៅសម្រាកទីនោះ។

លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំមន្រ្តី ចុះផ្អាកគ្លីនិកមួយនេះជាបណ្តោះអាសន្ន និងសូមអំពាវនាវ ដល់បងប្អូនដែលធ្លាប់មកពិនិត្យ និងព្យាបាល ចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ សូមទៅយកសំណាក ដើម្បីរកមេរោគកូវីដ-១៩។

នៅព្រឹកថ្ងៃដដែលនេះ អភិបាលខណ្ឌពោធិ៍សែនជ័យ និងអភិបាលរង ព្រមទាំងមន្រ្តីមូលដ្ឋាន បានមកជួបសំណេះសំណាល អ្នកដែលចក្តាឡីស័កនៅផ្ទះជួលមួយកន្លែង នៅភូមិត្រពាំពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នពេញផងដែរ៕

អត្ថបទទាក់ទង